Apple បង្រៀនវិធីផ្ទេរគ្រប់យ៉ាងពី iPhone ចាស់ទៅ iPhone ថ្មី ស្រួលអស់ស្ទះ!

  • 2019-10-25 07:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​ iPhone ជំនាន់​ថ្មី​បាន​ប្រកាស​ចេញ គណនី Apple Support របស់ Apple ផ្ទាល់ បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ បង្ហាញ​អំពី​វិធី​​ដ៏​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ផ្ទេរ​ទិន្នន័យ​ពី iPhone ចាស់​ទៅ​កាន់ iPhone ថ្មី។

ជំហាន​ដែល​ត្រូវ​អនុវត្តន៍​តាម​មាន​ដូច​ខាង​ក្រោម​នេះ ៖

  • ​​បើក​ទូរសព្ទ​ថ្មី​របស់​អ្នក រួច​ដាក់​វា​នៅ​ក្បែរ​ iPhone ចាស់

  • នៅ​ពេល​ផ្ទាំង​ Quick Start លោត​លើ iPhone ចាស់ ចុច​លើ​ពាក្យ "Continue”

  • នៅ​ពេល​មាន​រូប​ភាព​ចលនា​បង្ហាញ​លើ iPhone ថ្មី ចាប់​ផ្ដើម​ស្កេន​វា​ដោយ​ប្រើ​កាមេរ៉ា​ក្រោយ​របស់ iPhone ចាស់

  • បន្ទាប់​មក​បញ្ចូល​លេខ​កូដ​​នៃ iPhone ចាស់ ចូល iPhone ថ្មី

  • កំណត់​ FaceID ឬ TouchID លើ​ iPhone ថ្មី

  • ចុង​ក្រោយ​​ចុច​លើ​ពាក្យ "Transfer from iPhone” ដើម្បី​ចាប់​ផ្ដើម​ផ្ទេរ​ទិន្នន័យ​ទាំង​អស់​

  • អំឡុង​ពេល​ផ្ទេរ​ត្រូវ​តែ​​ទុក iPhone ទាំង​ពីរ​ឲ្យ​នៅ​ក្បែរ​គ្នា និង​ត្រួត​ពិនិត្យ​មើល​ថាមពល​ថ្ម​ផង

បញ្ជាក់​ដែរ​ថា​ដំណើរ​ការ​ផ្ទេរ​នេះ អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ iPhone ចាស់​របស់​អ្នក​មាន​ដំឡើង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 12.4 ឡើង​ទៅ ហើយ​នៅ​លើ iPhone ចាស់​ត្រូវ​បើក​​ទាំង Wi-Fi និង Bluetooth៕

អត្ថបទ៖ សុខហេង