ហុងគ្រីមានចំណុច​មួយ​ចំនួន​ពិសេសជាង​ប្រ​ទេស​អឺរ៉ុប​ផ្សេង​ទៀត​

  • 2019-10-28 02:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រ​ធានាធិបតី​នៃ​សាធារណរដ្ឋហុងគ្រី​លោក Janos Ader និង​ភិរយា​បាន​មក​ដល់​ប្រ​ទស​កម្ពុជា​កាល​ពី​យប់​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៩។ លោក​នឹង​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ពីថ្ងៃទី​២៧ ដល់៣០ ខែ​តុលា ឆ្នាំ​២០១៩ តប​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា។

ខាង​ក្រោម​នេះជា​រឿងរ៉ាវ​ខ្លះៗ​និយាយ​ពី​ភាព​អស្ចារ្យ​នៅ​ប្រ​ទេស​ហុងគ្រី interesting facts about Hungary

១. ហុងគ្រី មាន​ក្រុម​cowboys​ផ្ទាល់​ខ្លួន ពួកគេ​ត្រូវ​បាន​ហៅ​ថា​ csikos ជាភាសា​ហុងគ្រី។ ពួកគេ​បាន​រស់​នៅ​ និង​សម្ដែង​ការ​ប្រណាំង​សេះ​ដ៏អស្ចារ្យ​​ជូ​ន​អ្នកទស្សនា​ក្នុង​ប្រទេស​នេះ។

២.​ ហុងគ្រីជា​ប្រ​ទេស​ចំណាស់ជា​គេ​នៅ​អឺរ៉ុប​។ ប្រ​ទេស​នេះ​បាន​កកើត​នៅ​ឆ្នាំ៨៩៦​នៃគ.ស មុន​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ទៅទៀត។

(វិមាន​រដ្ឋសភាហុងគ្រី)

៣. ប្រ​ទេស​ហុងគ្រី មាន​វិមាន​រដ្ឋសភា​ធំជាង​គេ​លំដាប់ទី​បី​នៅ​លើ​ពិភព​លោក។ វិមាន​នេះ មាន​បន្ទប់​ចំនួន​៦៩១ ផ្លូវ​ដើរ​ចុះឡើងមាន​ប្រ​វែង​២០គីឡូម៉ែត្រ ផ្នែក​ខាង​ក្នុង​រចនា​ដោយ​មាស​ និង​វិមាននេះ​ក៏ជា​អគារ​ធំជាង​គេ​បង្អស់នៅប្រ​ទេស​ហុងគ្រី​ផង​ដែរ។

៤. ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​ប្រ​ទេស​ហុងគ្រី​​បាន​កសាង​ឡើង​នៅ​ឆ្នាំ១៨៩៦ វាជា​ផ្លូវ​រដ្ឋ​ភ្លើង​ក្រោម​ដី​មាន​អាយុចំណាស់​ជាងគេ​ទី​បី​នៅលើពិភព​លោក​បន្ទាប់ពី​​ផ្លូវ​នៅ​ Istanbul ប្រទេស​តួកគី និង​ទីក្រុង​ឡុងដ៍ ប្រ​ទេស​អង់គ្លេស​៕

អត្ថបទ៖ ទូច សុខា