ក្រុម «យុវជនសំរាម» ត្រៀមកម្លាំងជាង ១០០នាក់ រើសសំរាមថ្ងៃបុណ្យអំទូក
- 2019-10-28 07:48:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម «យុវជនសំរាម» ត្រៀមកម្លាំងជាង ១០០នាក់ រើសសំរាមថ្ងៃបុណ្យអំទូក
ចន្លោះមិនឃើញ
នៅសល់ពេលមិនដល់ជាង២សប្ដាហ៍ទៀតទេ ធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងមកដល់ ប៉ុន្ដែមុនពិធីនេះមកដល់ ក្រុមយុវជនសំរាម បានប្រកាសអំពីយុទ្ធនាការប្រមូលសំរាមដោយស្ម័គ្រចិត្ត ចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី ១០-១២ ខែវិច្ឆិកា ២០១៩។
សូមចុចអាន៖ តើត្រូវធ្វើយ៉ាងណាគ្រប់គ្រងកាកសំណល់ និងការចោលសំរាមក្រុងភ្នំពេញឲ្យបានស្អាតល្អ?
ការប្រកាសប្រមូលសំរាមស្ម័គ្រចិត្តដោយក្រុមយុវជននេះត្រូវបានគេកត់សម្គាល់ឃើញថា រាល់ពិធីបុណ្យធំៗ ជាពិសេសបុណ្យអំទូក ដែលមនុស្សច្រើនកកកុញមកជួបជុំគ្នានៅភ្នំពេញ គឺក្រោយចប់ពិធីរមែងមានសំរាមជាច្រើននៅពាសពេញមាត់ទន្លេ ទីកន្លែងមហាជនជួបជុំគ្នា។ ម៉្លោះហើយ យុវជនបានត្រៀមកម្លាំងប្រមាណជាជាង ១០០នាក់ ដើម្បីរើសសំរាមទាំងនោះ។
លោក សាន ដារ៉ាវិត ស្ថាបនិកនៃក្រុម «យុវជនសំរាម» បានប្រាប់ Sabay តាមសារហ្វេសបុកឆាតនៅរសៀលថ្ងៃទី ២៨ តុលា នេះថា ព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខនេះ កម្លាំងយុវជនប្រមាណជាង១០០នាក់ នឹងត្រៀមរើសសំរាមនៅមុខមហាជន ដើម្បីជាការផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាមទៅដល់សាធារណជន។
«យើងចង់ផ្ញើសារទៅកាន់មហាជនឲ្យចេះទុកដាក់សំរាម មិនសំដៅតែលើពិធីបុណ្យទានអ្វីនោះទេ គឺសំខាន់យើងចង់ឲ្យពួកគាត់យល់ដឹងអំពីការទុកដាក់សំរាម ព្រមទាំងចង់ពួកគាត់យល់ដឹងថា សំរាមរបស់គាត់មិនមែនតែយុវជន ឬស៊ិនទ្រី អ្វីនោះទេ ដែលជាអ្នកទទួលខុសត្រូវ គឺគាត់ផ្ទាល់ជាអ្នកទទួលខុសត្រូវសំរាមរបស់គាត់»។
តាមរយៈវីដេអូប្រមាណជា១នាទី ដែលធ្វើឡើងដោយក្រុមយុវជនសំរាម បានបញ្ជាក់ដែរថា យុទ្ធនាការខាងលើនេះ មានគោលបំណងសំខាន់ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់មហាជនឲ្យចេះទុកដាក់សំរាម ហើយយុទ្ធនាការនេះក៏រំពឹងថា មានអ្នកចូលរួមកាន់តែច្រើន ដើម្បីធ្វើឲ្យក្រុងភ្នំពេញស្អាត។
សូមទស្សនាវីដេអូអប់រំខាងក្រោមនេះ៖