គិត​ថា​ក្លឹប​អឺរ៉ុប​ណា ចំណាយ​លើ​ប្រាក់​ខែ​កីឡាករ​ច្រើន​ជាង​គេ​ទេ?

  • 2019-10-28 13:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្លឹប​អឺរ៉ុប​ធំៗ​មួយ​ចំនួន ក្រៅ​ពី​ចំណាយ​ច្រើន​នៅ​ក្នុង​ទីផ្សារ​កីឡាករ ក៏​នាំ​គ្នា​ចំណាយ​ច្រើន​ទៅ​លើ​ប្រាក់​ខែ​របស់​កីឡាករ​របស់​ខ្លួន​ដែរ​។

បើ​តាម​សារព័ត៌មាន​ The Sun ក្លឹប​ Barcelona ជា​ក្លឹប​ ដែល​ចាយ​លើ​ប្រាក់​ខែ​កីឡាករ​ច្រើន​ជាង​គេ ដោយ​ចំណាយ​អស់​ជាង ៦២០​លាន​ដុល្លារ។ តាម​ពី​ក្រោយ​ Barcelona គឺ Real Madrid ដែល​បាន​ចាយ​អស់​ជាង ៤៤៤លាន​ដុល្លារ។ Manchester United ឈរ​នៅ​លេខ ៣ ដោយ​ចំណាយ​អស់​ជាង ៤២៦​លាន​ដុល្លារ។

ខាង​ក្រោម​នេះ ជា​ក្លឹប​ទាំង​ ១០ ដែល​ចំណាយ​លើ​ប្រាក់​ខែ​កីឡាករ​ច្រើន​ជាង​គេ៖

១. Barcelona៖ ៦២០​លាន​ដុល្លារ។

២. Real Madrid៖ ៤៤៤លាន​ដុល្លារ។

៣. Manchester United៖ ៤២៦លាន​ដុល្លារ។

៤. PSG៖ ៣៧២​លាន​ដុល្លារ។

៥. Bayern Munich៖ ៣៤០​លាន​ដុល្លារ។

៦. Liverpool៖ ៣៣៧​លាន​ដុល្លារ។

៧. Manchester City៖ ៣៣៣លាន​ដុល្លារ។

៨. Chelsea៖ ៣១៣លាន​ដុល្លារ។

៩. Juventus៖ ២៩០លាន​ដុល្លារ។

១០. Arsenal៖ ២៨៦លាន​ដុល្លារ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី