ខុសគ្នា ៥០ ដុល្លារ បើធៀបនឹង AirPods 2 តើ AirPods Pro លើសខ្វះគ្នាអ្វីខ្លះ?
- 2019-10-30 01:18:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុសគ្នា ៥០ ដុល្លារ បើធៀបនឹង AirPods 2 តើ AirPods Pro លើសខ្វះគ្នាអ្វីខ្លះ?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានប្រកាសចេញផ្សាយកាសឥតខ្សែជំនាន់ចុងក្រោយរបស់ខ្លួនកាលពីព្រឹកថ្ងៃអង្គារកន្លងទៅ ជាមួយតម្លៃ ២៤៩ ដុល្លារ។ មានអតិថិជនខ្លះហាក់កើតចម្ងល់ តើកាស AirPods Pro មានភាពខុសប្លែកគ្នាអ្វីខ្លះ ទើបក្រុមហ៊ុនអាមេរិកហ៊ានដាក់លក់ក្នុងតម្លៃកល់បែបនេះ។
រំឭកថាចំពោះតម្លៃ AirPods 2 ប្រភេទមាន Case គាំទ្រការសាកថ្មឥតខ្សែ សព្វថ្ងៃនៅទីផ្សារអាមេរិកថ្លៃ ១៩៩ ដុល្លារ ពោលគឺខុសគ្នាប្រមាណ ៥០ ដុល្លារធៀបនឹងកាស AirPods Pro។ ខាងក្រោម Sabay បង្ហាញពីចំណុចខុសគ្នាធំៗ៖
រចនាបថរូបរាងថ្មីរបស់ AirPods Pro ងាយស្រួលពាក់ជាប់នឹងត្រចៀកបានល្អប្រសើរជាងបើធៀបនឹង AirPods ធម្មតា
មានមុខងារការពារសំឡេងរំខានពីខាងក្រៅ Noise Cancellation ដែលនឹងជួយឲ្យការស្តាប់ផ្តោតលើសំឡេងចេញពីកាសបានល្អជាងមុន
មានអាវក្រោះការពារទឹក ស្តង់ដារ IPX4
គាំទ្រការសាកទាំងប្រភេទខ្សែ Lightning និង Wireless
ក្នុងនោះក៏មានចំណុចអវិជ្ជមានមួយត្រង់ផ្នែកថាមពលថ្ម ដោយ AirPods Pro ពុំមានការវិវត្តឲ្យកាន់បានយូរជាងមុនទេ ផ្ទុយទៅវិញរៀងរាល់ការសាកម្តងកាន់បានត្រឹម ៤,៥ ម៉ោង ខណៈ AirPods ធម្មតាកាន់បានដល់ ៥ ម៉ោង៕
អានអត្ថបទ: