ស្ដេចចម្រៀងប៉ុបឡាទីន ស្វាគមន៍កូនទី ៤

  • 2019-10-30 07:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា​នេះ តារា​ចម្រៀង​​សញ្ជាតិ​អាមេរិក​/អេស្ប៉ាញ Ricky Martin បាន​បង្ហាញ​រូបភាព​កូន​ប្រុស​ទើប​នឹង​កើត​របស់​ខ្លួន នៅ​លើ​គណនី​ Instagram ដែល​នេះ​គឺ​ជា​កូន​ទី​បួន​ហើយ។

នៅ​ក្នុង​រូបភាព​គេ​ឃើញ​ "ស្ដេចចម្រៀងប៉ុបឡាទីន" បី​កូន​នៅ​ក្នុង​ដៃ និង​ត្រូវ​ស្វាមី​អោប​ត្រកង។ នៅ​ពី​ក្រោម​រូបភាព តារា​វ័យ​ ៤៧ ឆ្នាំ​បាន​សរសេរ​ថា ៖ "កូន​ប្រុស​របស់​យើង​ឈ្មោះ Renn បាន​ចាប់​កំណើត​ហើយ។”

​កូន​​​ចំនួន​ ៣ នាក់​ទៀត​របស់ Ricky គឺ​កូន​ភ្លោះ​អាយុ ១១ ឆ្នាំ ឈ្មោះ Matteo និង Valentino ហើយ​កូន​ស្រី​ឈ្មោះ Lucia អាយុ ៨ ខែ។ កូន​របស់​ Ricky គឺ​សុទ្ធ​តែ​កើត​​តាម​រយៈ​វិធី​សាស្ត្រ​ពពោះ​ជំនួស។ នៅ​ពេល​កូនៗ​សួរ​ថា​ហេតុអ្វី​ខ្លួន​មាន​ឪពុក​ ២ លោក​បាន​ប្រាប់​ថា ៖ "ពួក​យើង​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ទាន់​សម័យ។ នេះ​គឺ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​មួយ​នៃ​សេរីភាព”។

​​Ricky Martin បាន​​បើក​ចំហ​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ឆ្នាំ ២០១០ ហើយ​ខ្លួន​និង​ស្វាមី Jwan Yosef បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​នៅ​ឆ្នាំ ២០១៦។ តារា​ចម្រៀង​រូប​នេះ​ធ្លាប់​ទាក់​ទង​​នឹង​ពិធីការនី​ទូរទស្សន៍​សញ្ជាតិ​ម៉ិកស៊ីកូ​​អស់​ជាង ១៤ ឆ្នាំ ដែល​បាន​កូន​ភ្លោះ​ប្រុស​​ជា​ចំណង​ដៃ ហើយ​កូន​ភ្លោះ​គឺ​កើត​តាម​ការ​ពពោះ​ជំនួស៕

ចុចអាន ៖ សម្រស់ Selena Gomez កាន់តែស្រស់ប្លែកជាងមុន ក្រោយ Justin រៀបការ

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង