ឃើញគេលេងបាក់ទឹកបាក់ដី ដឹង Mobile Legends មួយថ្ងៃៗកើបចំណូលបានប៉ុន្មានអត់?
- 2019-10-31 01:27:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគេលេងបាក់ទឹកបាក់ដី ដឹង Mobile Legends មួយថ្ងៃៗកើបចំណូលបានប៉ុន្មានអត់?
ចន្លោះមិនឃើញ
ហ្គេមប្រភេទ MOBA ឲ្យឈ្មោះថា Mobile Legends Bang Bang ដែលអភិវឌ្ឍដោយក្រុមហ៊ុន Moonton បានចេញផ្សាយជាលើកដំបូងបង្អស់នៅថ្ងៃទី ១១ កក្កដា ឆ្នាំ ២០១៦។ ជាប្រភេទហ្គេមអនឡាញលេង ៥ ទល់នឹង ៥ បែងចែកតួអង្គជា ៦ ក្រុមមាន Marksman, Assasin, Mage, Support, Fighter និង Tank។
ហ្គេមដែលមានអ្នកលេងខ្ទង់លាននាក់មួយនេះ បើតាមរបាយការណ៍ចំណូលចុងក្រោយបង្អស់ចុះផ្សាយនៅឆ្នាំ ២០១៨ ថារកបានសរុបជាង ២០០ លានដុល្លារហើយ ក្នុងនោះមាន ២១ ភាគរយស្មើនឹង ៤២ លានដុល្លារទទួលបានពីអ្នកលេងនៅម៉ាឡេស៊ី ខណៈ ១៩ ភាគរយស្មើ ៣៨ លានដុល្លារនៅឥណ្ឌូណេស៊ី។
ទាក់ទិននឹងចំណូលនិងតួលេខទាញយកប្រចាំថ្ងៃលើស្មាតហ្វូន ប្រភពពី ThinkGaming បានចុះផ្សាយថាហ្គេម MLBB អាចកើបចំណូលជាមធ្យមប្រមាណ ៤៦ ៩៩៩ ដុល្លារក្នុងមួយថ្ងៃៗ ហើយមានការ Install ទៅក្នុងម៉ាស៊ីនប្រមាណ ១១ ១០៨ ដង៕
ប្រភព៖ https://thinkgaming.com/app-sales-data/145898/mobile-legends/ https://criticalindex.net/mobile-legends-rakes-in-200-million-since-launch-sensortower-ad66b57a562e
អានអត្ថបទ: