Real ទៅ​ក្បែរ​ Barca កាន់​តែ​ខ្លាំង​ក្រោយ​បំបាក់​ Leganes ចាស់​ដៃ​

  • 2019-10-31 02:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​កំពូល​តារាង​ Barcelona បន្ទាប់​ពី​យក​ឈ្នះ​ Leganes ក្នុង​លទ្ធផល​ ៥​ទល់​នឹង​០​ កាល​ពី​យប់​មិញ។​

ក្រោយ​ការ​ប្រកួត​សប្ដាហ៍​ទី​១០​ ក្លឹប​ជើង​ឯក​ចាស់​ឈរ​លេខ​១​ មាន​២២​ពិន្ទុ​ ខណៈ​ Real វិញ​ឈរ​លេខ​២​មាន​ ២១​ពិន្ទុ។ កីឡាករ Silva de Goes, Kroos, Ramos, Benzema និង​ Jovic គឺ​ជា​អ្នក​បំប៉ោង​សំណាញ់​ទី​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ យក​៣​ពិន្ទុ​នៅ​ទឹកដី​ Santiago Bernabeu។

ប្រកួត​បន្ទាប់​ Real Madrid ត្រូវ​បើក​ទ្វារ​ស្វាគមន៍​ក្រុម​លេខ​១៥​ Real Betis ស្រប​ពេល​ Barcelona ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ Levante ដែល​ឈរ​លេខ​១០​ក្នុង​តារាង​ LaLiga៕

ប្រភព៖ Marca   អត្ថបទ៖ រ័ត្ន