មក​ទស្សនា​ ឫកពា​ Mourinho និយាយ​ក្នុង​សន្និសីទ​កាសែត​ពេល​ធ្វើការ​នៅ​ក្លឹប Barcelona

  • 2019-11-01 11:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho មុន​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប លោក​ធ្លាប់​ធ្វើ​ការ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ Sir Bobby Robson ជា​អ្នក​បកប្រែ​ផង និង​ជំនួយ​ការ​យុទ្ធសាស្ត្រ​កីឡា​បាល់ទាត់​ផង។ លោក​បាន​ធ្វើ​ការ​ឲ្យ Sir Robson តាំង​ពី​នៅ​ក្លឹប​ព័រទុយហ្គាល់ Sporting CP ហើយ​ផ្លាស់​ទៅ​ Porto មុន​នឹង​ទៅ​ Barcelona អំឡុង​ឆ្នាំ១៩៩២ ដល់​ឆ្នាំ១៩៩៦។

នៅ​ពេល​ដែល​ Sir Robson ចាកចេញ​ពី Barcelona លោក​មិន​ទៅ​តាម​ទៀត​ទេ ប៉ុន្តែ​ទំនាក់ទំនង​ពួក​គេ​នៅ​ដដែល​ ហើយ​ពេល​ខ្លះ​លោក Mourinho បាន​ទម្លាយ​ថា លោក​បាន​ចេះក្បួន​យុទ្ធសាស្ត្រ​តាម​ Sir Robson ដែរ៕

ខាង​ក្រោម​នេះ​ជា​ វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​លោក Mourinho ធ្វើការ​ជា​អ្នក​បកប្រែ​នៅ​ក្នុង​សន្និសីទ​កាសែត​៖

អត្ថបទ៖ ហ៊ីម រស្មី