ច្បាប់ដែលអនុញ្ញាតឲ្យលោក ពូទីន កាត់ផ្ដាច់ខ្លួនពីអ៊ីនធឺណិតពិភពលោក ចូលជាធរមានហើយ!

  • 2019-11-04 03:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​ថ្មី​របស់​ប្រទេស​រុស្ស៊ី ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ ពូទីន កាត់​ផ្ដាច់​ប្រទេស​ពី​អ៊ីនធឺណិត​ពិភពលោក​ បាន​ចូល​ជា​ធរមាន​ហើយ​នៅ​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា។

ច្បាប់​ថ្មី​នឹង​អាច​ឲ្យ​រដ្ឋាភិបាល​កាត់​ផ្ដាច់​ខ្លួន​ពី​អ៊ីនធឺណិត​ពិភពលោក ដើម្បី​ជៀសវាង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត ​រួម​ទាំង​អាច​ចាប់​ទីតាំង​អ៊ីនធឺណិត​បាន​ទៀត​ផង។ អ្នក​នាំ​ពាក្យ​នៃ​វិមាន​ក្រឹម​ឡាំង បាន​និយាយ​ថា​អ្នក​ប្រើ​ប្រាស់​នឹង​មិន​សង្កេត​ឃើញ​ការ​ផ្លាស់​ប្ដូរ​អ្វី​នោះ​ទេ ចំពោះ​សកម្មភាព​អនឡាញ​របស់​ពួក​គេ។

​​​នៅ​ក្នុង​ច្បាប់​ថ្មី​មាន​ចែង​ដូច​ខាង​ក្រោម ៖

  • ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ (IPS) រុស្ស៊ី ពី​ពេល​នេះ​ទៅ​គឺ​តម្រូវ​ឲ្យ​ដំឡើង​នូវ​ឧបករណ៍ DPI (Deep Package Inspection) នៅ​ក្នុង​ប្រទេស​ ដែល​ឧបករណ៍​នេះ​នឹង​អាច​ឲ្យ ISP ចាប់​ទីតាំង​នៃ​អ៊ីនធឺណិត និង​ Reroute ហើយ​ប្លុក​ទីតាំង​នោះ​ប្រសិន​បើ​ចាំ​បាច់។

  • វា​ក៏​នឹង​តម្រូវ​ឲ្យ​ ISP បញ្ជូន​នូវ​សកម្មភាព​លើ​អ៊ីនធឺណិត​របស់​រុស្ស៊ី និង​ព័ត៌មាន​តាម​រយៈ​ចំណុច​កណ្ដាល​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

  • ក្រោម​ប្រព័ន្ធ​នេះ រដ្ឋាភិបាល​ក៏​​នឹង​អាច​មាន​សមត្ថភាព​ក្នុង​​ការ​បិទ​ការ​ត​ភ្ជាប់​អ៊ីនធឺណិត​ជា​មួយ​ប្រទេស​ដទៃ ក្នុង​ពេល​បន្ទាន់ៗ​ផង​ដែរ៕​​​​

ចុចអាន ៖ 5G ដាក់ប្រើជាផ្លូវការនៅចិន មើលតម្លៃមិនសូវថ្លៃប៉ុន្មានឡើយ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី