5G ដាក់ប្រើជាផ្លូវការនៅចិន មើលតម្លៃមិនសូវថ្លៃប៉ុន្មានឡើយ

  • 2019-11-04 01:49:10
  • ចំនួនមតិ 7 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​បាន​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ទំនាក់ទំនង 5G ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា។ ក្រុមហ៊ុន China Mobile, China Unicorn និង China Telecom មាន​កញ្ចប់​សេវា​ 5G ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៨ ដុល្លារ​សម្រាប់​ទិន្នន័យ ៣០GB និង​ថ្លៃ​បំផុត​ដល់​ប្រមាណ ៨៥ ដុល្លារ សម្រាប់​ទិន្នន័យ ៣០០GB។

ទូរសព្ទ 5G របស់ Huawei

មាន​ការ​​ចូល​រួម​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ ៣​ បែប​នេះ ប្រទេស​ចិន​ក្លាយ​ជា​ប្រទេស​មាន​ប្រព័ន្ធ 5G ធំ​ជាង​គេ​ក្នុង​លោក​ដោយ​ស្វ័យប្រវត្តិ។ ក្នុង​គម្រោង​ការ​របស់​ចិន​គឺ​នឹង​មាន​ការ​ដំឡើង​​អង់តែន​ 5G ជាង​ ៥ ម៉ឺន​កន្លែង​នៅ​ទីក្រុង​សំខាន់ៗ ដូច​ជា​ប៉េកាំង សៀងហៃ និង​ Guangzhou។

រដ្ឋាភិបាល​ចិន​រំពឹង​ថា​នៅ​ត្រឹម​ឆ្នាំ ២០២០ នឹង​មាន​អ្នក​ប្រើ​ប្រាស់​ជាង ១១០ លាន​នាក់ ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ 5G ដែល​ស្មើ​នឹង ៧% នៃ​ចំនួន​អ្នក​ប្រើ​ប្រាស់​​ទូរសព្ទ​បច្ចុប្បន្ន​នៅ​ប្រទេស​នេះ៕​​​

ចុចអាន ៖ ៥ សន្លឹក​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ជប៉ុន​ពោរពេញ​ដោយ​បច្ចេកវិទ្យា​ប្លែក​ពី​ប្រទេស​ដទៃ​ដាច់

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី