ប៉ូការី ស្វេត ភេសជ្ជៈអ៊ីយ៉ុងកម្រិតពិភពលោករបស់ប្រទេសជប៉ុន បានប្រកាសជាដៃគូឧបត្ថម្ភផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026)

  • 2026-09-18 06:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. ដែលជាក្រុមហ៊ុនឱសថដ៏ធំ និងឈានមុខគេមួយរបស់ប្រទេសជប៉ុន បានប្រកាសជាផ្លូវការថា ប៉ូការី ស្វេត ដែលជាភេសជ្ជៈបំពេញជាតិទឹក និងអ៊ីយ៉ុងដ៏ល្បីល្បាញរបស់ខ្លួន នឹងធ្វើជាដៃគូឧបត្ថម្ភផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ ក្នុងប្រទេសជប៉ុន។

ព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ដោយរំពឹងថានឹងទទួលស្វាគមន៍ប្រតិភូកីឡារហូតដល់ ១៥,០០០ នាក់ មកពី ៤៥ ប្រទេស និងតំបន់នៅទូទាំងអាស៊ី។ ក្នុងនោះក៏មានក្រុមជម្រើសជាតិកម្ពុជា ដែលនឹងចូលរួមប្រកួត ដើម្បីដណ្តើមយកកិត្តិយសជូនជាតិផងដែរ។ ព្រឹត្តិការណ៍កីឡាអាស៊ី ត្រូវបានរៀបចំឡើងក្នុង ៤ ឆ្នាំម្តងដោយមានការប្រកួតប្រជែងលើ ៤៣ ប្រភេទកីឡា ហើយនេះក៏ជាលើកទី៦ ហើយដែលក្រុមហ៊ុន Otsuka បានឧបត្ថម្ភដល់ព្រឹត្តិការណ៍កីឡាអាស៊ីដ៏ធំសម្បើមនេះ។

ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូឧបត្ថម្ភផ្លូវការជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា ក្រុមហ៊ុន Otsuka Pharmaceutical នឹងផ្តល់ជូន ភេសជ្ជៈប៉ូការី ស្វេត ដល់ ប្រតិភូកីឡា កីឡាករ កីឡាការិនី មន្ត្រីដឹកនាំក្រុម ដើម្បីធានាបាននូវសុខភាពរឹងមាំក្នុងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយប្រចាំទ្វីបអាស៊ីនេះ។

អស់រយៈពេលជាង ៤០ ឆ្នាំមកនេះ ភេសជ្ជៈប៉ូការី ស្វេត ទទួលបានទំនុកចិត្តយ៉ាងទូលំទូលាយនៅតាមបណ្ដាប្រទេស និងតំបន់ជាង ២០ នៅជុំវិញពិភពលោក ដោយពង្រឹងជំហររបស់ខ្លួនជាម៉ាកសញ្ញាសុខភាពអន្តរជាតិដ៏ល្បីល្បាញបំផុតមួយរបស់ជប៉ុន។

ភេសជ្ជៈប៉ូការី ស្វេត ត្រូវបានស្រាវជ្រាវ និងផលិតឡើងយ៉ាងប្រុងប្រយ័ត្នដោយក្រុមហ៊ុនឱសថ Otsuka Pharmaceutical ផ្អែកលើគំនិតអភិវឌ្ឍចេញពី "ទឹកសេរ៉ូម" (Drinkable IV solution)។ ដោយផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ប៉ូការី ស្វេត មានសមាសធាតុផ្សំឡើងដោយតុល្យភាពជាតិទឹក និងអេឡិចត្រូលីតដែលស្រដៀងទៅនឹងជាតិទឹកនៅក្នុងរាងកាយ។ វាមានសមត្ថភាពជួយបំពេញបន្ថែមនូវជាតិទឹក និងអ៊ីយ៉ុងសំខាន់ៗដែលបាត់បង់តាមរយៈញើសបានយ៉ាងឆាប់រហ័ស ធ្វើឱ្យរាងកាយស្រូបយកជាតិទឹកបានលឿន និងរក្សាកម្រិតជាតិទឹកឱ្យមានតុល្យភាព មិនថាក្នុងអំឡុងពេលលេងកីឡា ហាត់ប្រាណ ឬការបំពេញភារកិច្ចប្រចាំថ្ងៃនោះទេ។

សម្រាប់ទីផ្សារប្រទេសកម្ពុជា ភេសជ្ជៈ ប៉ូការី ស្វេត ត្រូវបាននាំចូល និងចែកចាយ ផ្ដាច់មុខជាផ្លូវការ ពីប្រទេសឥណ្ឌូនេស៊ីដោយក្រុមហ៊ុន FULUSHOU F&B Co., Ltd.។ កិច្ចសហប្រតិបត្តិការនេះបានធានាថា អតិថិជន និងអ្នកគាំទ្រទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវភេសជ្ជៈអ៊ីយ៉ុងសុទ្ធពិតប្រាកដ ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដាត្រឹមត្រូវដែលផលិតដោយផ្ទាល់ពីក្រុមហ៊ុនឱសថនៃប្រទេសជប៉ុន។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Otsuka Pharmaceutical និងក្រុមហ៊ុន FULUSHOU F&B Co., Ltd. នៅតែបន្តការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ ទម្លាប់បំពេញជាតិទឹកឱ្យបានត្រឹមត្រូវ និងការអភិវឌ្ឍវិស័យកីឡានៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព៌ត័មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ POCARI SWEAT Cambodia Official Facebook Page

អត្ថបទថ្មី