Apple ចេញ iOS 13.2.1 មួយទៀត ប៉ុន្តែមិនមែនសម្រាប់គ្រប់គ្នានោះទេ

  • 2019-11-04 07:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ចន្ទ​ ទី ២៨ ខែ​តុលា ក្រុមហ៊ុន Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ចុង​​ក្រោយ ដែល​ជា​ជំនាន់ iOS 13.2។ ៤៨ ម៉ោង​ក្រោយ​មក iOS 13.2.1 ត្រូវ​បាន​បញ្ចេញ​បន្ត​ទៀត ប៉ុន្តែ​មិន​មែន​សម្រាប់​គ្រប់គ្នា​នោះ​ទេ។

iOS 13.2.1 ត្រូវ​បាន Apple បញ្ចេញ​ដោយ​សារ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​បំពង​សំឡេង HomePod មួយ​ចំនួន បាន​រាយការណ៍​ថា​ពេល​អាប់ដេត iOS 13.2 រួច HomePod របស់​ពួក​គេ​ប្រើ​ការ​លែង​កើត។ នេះ​ក៏​ដោយ​សារ​តែ​នៅ​លើ iOS 13.2 មាន​ផ្នែក​មួយ​បង្កើត​​សម្រាប់ HomePod ​ជា​ពិសេស​ត្រូវ​បាន​ដក​ចេញ។

ហេតុ​នេះ​ទើប Apple បញ្ចេញ iOS 13.2.1 ដើម្បី​ដោះ​ស្រាយ​បញ្ហា HomePod នេះ។ មាន​តែ​អ្នក​ប្រើ​ប្រាស់ HomePod ប៉ុណ្ណោះ ដែល​នឹង​ទទួល​បាន​ការ​អាប់ដេត​នេះ ដែល​ការ​អាប់ដេត​គឺ​អាច​ធ្វើ​បាន​តាម​រយៈ​ការ​បើក​កម្មវិធី Home ដោយ​វា​នឹង​លោត​ផ្ទាំង​ដូច​ខាង​លើ៕​

ចុចអាន ៖ iOS 13.2 សូម្បីទូរសព្ទ RAM ទំហំធំក៏ទប់មិនឈ្នះដែរ

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សុខហេង