iOS 13.2 សូម្បីទូរសព្ទ RAM ទំហំធំក៏ទប់មិនឈ្នះដែរ

  • 2019-11-01 08:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ប្រើ​ប្រាស់​ដែល​ត្អូញត្អែរ​អំពី​សមត្ថភាព​​​រក្សា​ទុក​កម្មវិធី​ឲ្យ​ដំណើរ​ការ​នៅ​លើ RAM សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 13.2 និង iPad OS 13.2។

iOS 13.2 គឺ​ធ្វើ​ការ​បើក​ឡើង​វិញ​នូវ​កម្មវិធី ​​​គ្រប់​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​កម្មវិធី​ឲ្យ​វិល​ត្រឡប់​មក​វិញ ទាំង​ដែល​គម្លាត​នៃ​ការ​ចាក​ចេញ​និង​វិល​ត្រឡប់​មិន​យូរ​ផង​ដែរ។ ជា​លទ្ធផល​​គឺ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ (Multitasking)។

អ្នក​ប្រើ​ប្រាស់ iPhone 11 Pro ​ម្នាក់​បាន​រៀប​រាប់​ថា​ គេ​បាន​ចាក​ចេញ​ពី YouTube ១នាទី ដើម្បី​តប​សារ​មួយ។ ពេល​ត្រឡប់​ទៅ YouTube វិញ កម្មវិធី​ធ្វើ​ការ​បើក​ឡើង​វិញ ធ្វើ​ឲ្យ​បាត់​វីដេអូ​ដែល​កំពុង​ទស្សនា​ ។

មាន​សារព័ត៌មាន​បាន​ទាក់ទង​សុំ​ការ​បក​ស្រាយ​ពី​ Apple ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ៕​​​​​​

ចុចអាន ៖ អ្នកប្រើ iPhone 5 មានពេល ២ ថ្ងៃទៀតប៉ុណ្ណោះ ប្រយ័ត្នប្រើអ៊ីនធឺណិតលែងបាន

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង