ផ្ទៃក្នុង Apple បង្ហើបថា iPhone 7 នឹងបំពាក់កាមេរ៉ាធំបំផុតមិនធ្លាប់មាន
- 2014-11-19 16:13:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទៃក្នុង Apple បង្ហើបថា iPhone 7 នឹងបំពាក់កាមេរ៉ាធំបំផុតមិនធ្លាប់មាន
ចន្លោះមិនឃើញ
iPhone ជំនាន់ក្រោយរបស់ Apple នឹងធ្វើការកែប្រែកាមេរ៉ាឲ្យមានប្រព័ន្ធ Len ពីរដើម្បីឲ្យគុណភាពរូបភាពកាន់តែខ្លាំងអាចប្រជែងជាមួយកាមេរ៉ា Professional បាន។
លោក John Gruber ដែលជាអ្នកសរសេរប្លុកល្បីពីផលិតផល Apple បានឲ្យដឹងថា ប្រភពនៅ Apple បាននិយាយថា iPhone ជំនាន់ក្រោយរបស់ Apple នឹងបំពាក់កាមេរ៉ាធំបំផុតមិនធ្លាប់មាន។ Smartphone ថ្មីរំពឹងថា នឹងមកដល់ទីផ្សារនៅខែកញ្ញាឆ្នាំក្រោយ។
iPhone 6 និង 6 Plus ដែលបានធ្វើការកែប្រែ Sensor កាមេរ៉ាដ៏ខ្លាំង
អ្នកសរសេរប្លុកខាងលើនិយាយដូច្នេះ៖ "រឿងច្បាស់មួយដែលខ្ញុំបានឮ (ពី Apple) គឺកាមេរ៉ាដែលផលិតនៅឆ្នាំក្រោយអាចជាកាមេរ៉ាធំបំផុតមិនធ្លាប់មាន"។ បុរសរូបនេះបន្តថា ប្រព័ន្ធ Len ពីរស្រទាប់អាចថតរូបភាពបានដល់កម្រិត DSLR។
ចាំមើលតើអ្វីៗ ដែលអ្នកសរសេរប្លុកល្បីរូបនេះបង្ហើបចេញជារូបរាងពិតឬក៏អត់?
ប្រែសម្រួល៖ សីហា ប្រភព៖ Dailymail