ទូទៅ​ហើយ​គេ​នាំ​គ្នា​ហៅ​ "ប៊ូតុង X" តែ Sony ​បកស្រាយ​ថា​មិនមែន​ហៅ​អ៊ីចឹង​ទេ

  • 2019-11-05 07:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​លេង​ហ្គេម​ឬ​អ្នក​គាំទ្រ​ផលិតផល​ PlayStation សឹង​តែ​ទាំង​អស់ តែង​ទម្លាប់​ហៅ​ប៊ូតុង X ​អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​មក​ហើយ។ យ៉ាងណាមិញ​តាម​រយៈ​ការ​ប្រកាស​របស់​ក្រុមហ៊ុន Sony គ្រាប់​ប៊ូតុង​រាង​អក្សរ X មួយ​នោះ ត្រូវ​ហៅ​ថា "ប៊ូតុង Cross" ​ពោល​គឺ​មិនមែន "ប៊ូតុង X" ឡើយ។

តាម​រយៈ​ការ​ស៊ើបសួរ​កន្លង​មក​នៅ​លើ​គណនី​ផ្លូវការ PlayStation ​ក្នុង​បណ្តាញ​សង្គម Twitter ដែល​មាន Follower ​ប្រមាណ ១៧ លាន​នាក់ ​ចម្លើយ​មាន ៨១ ភាគរយ​បាន​ឆ្លើយតប​ថា​ហៅ ប៊ូតុង X ស្រប​ពេល ៨ ភាគរយ​ប៉ុណ្ណោះ​ដែល​រមែង​ហៅ ប៊ូតុង Cross។

រំឭក​ថា​នេះ​ក៏​ជា​ការ​ភ័ន្តច្រឡំ​និង​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​របស់​អ្នក​ប្រើប្រាស់ មិន​ខុស​ពី​ផលិតផល​របស់​ Apple ឡើយ សោត​យ៉ាង​ដូច​ជា iPhone X ដែល​អក្សរ 'X' ក្រុមហ៊ុន​លោក Tim Cook ចង់​តំណាង​ឲ្យ​លេខ ១០ តែ​ភាគ​ច្រើន​ពុំ​បាន​ហៅ "iPhone Ten" ស្រដៀង​នឹង OS X ​ប្រព័ន្ធ​ដំណើរការ​លើ Macs គ្រប់​គ្នា​ក៏​ពុំ​បាន​ហៅ​ "OS Ten" ដែរ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី