១២​សន្លឹក​បង្ហាញ​កំពូល​ស្រី​ស្អាត​ភេទ​ទី​៣​​ថៃ តាំង​ពី​នៅ​ជា​ក្មេង​ប្រុស​រហូត​ដល់​បច្ចុប្បន្ន

  • 2014-11-19 16:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្ដូរ​ភេទ​ថៃ Poyd Treechada ចាប់​ផ្ដើម​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​បន្ទាប់​ពី​បាន​ជាប់​ជា​បវរកញ្ញា​ Miss Tiffany កាល​ពី​ឆ្នាំ​២០០៤។ នៅ​ពេល​នោះ​​មិន​មាន​នារី​ប្ដូរ​ភេទ​ណា​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ដូច​ជា​នាង​ឡើយ ហើយ​១០​ឆ្នាំ​កន្លង​មក​នេះ នាង​នៅ​តែ​ជា​នារី​ភេទ​ទី​បី​ដែល​មាន​សម្រស់​លេចធ្លោ​ជាង​គេ​ដដែល​ក្នុង​ពិភព​សិល្បៈ​ថៃ។

 

មុន​នឹង​ក្លាយ​ជា​នារី​ប្ដូរ​ភេទ​ស្អាត​បំផុត​ប្រចាំ​ប្រទេស តារា​​វ័យ ២៨​ឆ្នាំ Poyd គឺ​ជា​ក្មេង​ប្រុស​ម្នាក់​មក​ពី​ខេត្ត Phuket ដែល​​​ចង់​ក្លាយ​ជា​មនុស្ស​ស្រី​​តាំង​ពី​អាយុ ៤ឆ្នាំ។ នាង​តែង​តែ​​យក​​សំពត់​របស់​មិត្តភ័ក្ដិ​មក​ស្លៀក​លេង ហើយ​របស់​លេង​ដែល​នាង​ស្រមៃ​ចង់​បាន​គឺ​តុក្កតា​កូន​ក្រមុំ។

 

Poyd បាន​សម្រេច​ចិត្ត​វះកាត់​ប្ដូរ​ភេទ នៅ​ពេល​មាន​អាយុ ១៨​ឆ្នាំ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Pattaya ដើម្បី​ចូល​ប្រឡង​កម្មវិធី Miss Tiffany 2004។ ក្រោយ​ជាប់​ក្នុង​កម្មវិធី​នេះ នាង​បាន​តំណាង​ប្រទេស​ថៃ​ទៅ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី Miss International Contest ហើយ​ក៏​បាន​ជាប់​លេខ​១​ទៀត ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​កើន​ឡើង​ខ្លាំង​ចាប់​ពី​ពេល​នោះ​មក។

 

ទស្សនា​រូបថត​របស់ Poyd តាំង​ពី​នៅ​ជា​ក្មេង​ប្រុស​រហូត​ដល់​បច្ចុប្បន្ន៖

 

អានអត្ថបទ៖ ញាក់​សាច់! រូប​ថត​ស្ត្រី​ចិន​២០​​នាក់​មុន និង​ក្រោយ​​កែ​សម្ផស្ស

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ coconuts