អស់ពីសក់ពណ៌ស្វាយ IU ចេញសក់ពណ៌ខៀវម្ដងរឹតតែប្លែកភ្នែក

  • 2019-11-06 03:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​ការ​លេង​ម៉ូដ​សក់​ពណ៌​ស្វាយ​រួច​មក នៅ​ពេល​ ​នេះ​រូបភាព IU នៅ​ក្នុង​សភាព​សក់​ពណ៌​ខៀវ​បាន​ត្រដែត​ឡើង​នៅ​​លើ​វិបសាយ​បន្ត​ទៀត។ រូបភាព​គឺ​យក​ចេញ​ពី​​ឈុត​កាត​របស់ IU ដែល​ស្ថិត​ក្នុង​ចំណោម​សម្ភារៈ​នៃ​​ការ​ប្រគំ​តន្ត្រី "Love Poem” របស់ IU ផ្ទាល់។

​តារា​វ័យ ២៦ ឆ្នាំ​រូប​នេះ កាច់​ស្ទីល​សាមញ្ញ​ៗ​នៅ​ពី​មុខ​កាមេរ៉ា ដោយ​ប្រើ​ប្រាស់​ការ​ផាត់​មុខ​បែប​ស្រាលៗ ធ្វើ​ឲ្យ​សម្រស់​ធម្មជាតិ​របស់​​នាង​លេច​ធ្លោ។ ហើយ​ជា​មួយ​សក់​ពណ៌​ខៀវ​នេះ IU ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​មែន​ទែន។ ទស្សនា​រូបភាព​ខាង​ក្រោម​នេះ ៖

ចុចអាន ៖ HyunA ចេញបទថ្មីដំបូងក្រោមផលិតកម្មរបស់ PSY

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម