អ្នក​ឈ្នះ​ប្រកួត​ដាក់​បាត​ដៃ​លើ​រថយន្ត​នៅ​សិង្ហបុរី នៅ​តែ​មិន​អាច​បំបែក​កំណត់​ត្រា​​ចាស់​បាន

  • 2019-11-07 03:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​ប្រកួត​ដ៏​ស្វិត​ស្វាញ​មាន​​រយៈពេល ៤​ថ្ងៃ​(ទាំង​យប់​ទាំង​ថ្ងៃ) ដែល​រៀប​ចំឡើង​ដោយ​ក្រុមហ៊ុន Mediacorp Subaru Palm Challenge 2019 នៅ​សិង្ហបុរី​បាន​បញ្ជាប់​ដោយ​រក​ឃើញ​បេក្ខជន​ឈ្នះ​ហើយ។

បាច់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ ទី២ ដល់ ៥ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ Ngee Ann Center ប្រទេស​សិង្ហបុរី និង​មាន​បេក្ខជន​ចូល​រួម​ចំនួន ៤០០នាក់ រួម​ជា​មួយ​បេក្ខជន​ដទៃ​ទៀត​មក​ពីប្រទេសសិង្ហបុរីបេក្ខជន​ន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និង​វៀតណាម។

បេក្ខជន​ដែល​ទទួល​បាន​លេខ​មួយ​គឺ​បាន​ទៅ​លើ​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ថា Siripong Toosadee ដែល​ប្រើ​រយះ​ពេល ៧៦ ម៉ោង ៥៥ នាទី ៥ វិនាទី តែ​នៅ​មិន​អាច​បំបែក​កំណត់​ត្រា​របស់​បេក្ខជន​ឆ្នាំ​ចាស់​បាន​គឺមាន​រយ:ពេល ៨២ម៉ោង​និង ១៦​នាទី។

វិដេអូអបអរបេក្ខជនថៃទទួល​បាន​លេខ១៖

បេក្ខជនថៃ Siripong Toosade លេខ១

ចំណែក​ចំណាត់​ថ្នាក់​លេខ ២បាន​ទៅ​លើ​ប្រទេស​វៀតណាម បេក្ខជន​ឈ្មោះ Luy Van Quoc និង​លេខ ៣បាន​ទៅ​លើ​ប្រទេស​សិង្ហបុរី បេក្ខជន​ឈ្មោះ Mazlinah Ahmad។

បេក្ខជនវៀតណាម ឈ្មោះ Luy Van Quoc លេខ២
បេក្ខជនសិង្ហបុរី ឈ្មោះ Mazlinah Ahmad លេខ៣

គូស​បញ្ជាក់​ដែរ​ថា​នេះ​ជា​លើ​ទី ១៨​ហើយ​ដែល​ក្រុមហ៊ុន Subaru បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ដោយ​មាន​ការ​ចូល​ពី​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​ដែល​ដឹង​នាំ​ដោយ​ក្រុមហ៊ុន ម៉ូធ័រ អ៊ីមមេជ ខេមបូឌា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី