ក្រុមនារី K-Pop ទាំង​នេះ​ហើយ​ ធ្វើ​ឲ្យ​កូរ៉េ​រីកមុខមាត់​សម្បើមពេញ​ពិភពលោក

  • 2019-11-07 06:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ច្បាស់​ជា​គាំទ្រ​នឹង​ការ​យល់​ឃើញ​នេះ​ ផ្អែក​តាម​ប្រជាប្រិយភាព​ ព្រម​ទាំង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​នារី​ទាំង​នេះ​ ដែល​បាន​សាង​រយៈពេល​ជាច្រើន​ឆ្នាំ លើ​វិថី​ដ៏​សែន​ហត់នឿយ​មួយ​នេះ។

ជា​ច្រើន​ទសវត្ស​មក​នេះ​ មាន​ក្រុម​នារី​មិនតិច​ទេ​ ដែល​បាន​បណ្ដែត​ខ្លួន​លើវិស័យ​ K-Pop ឆ្លង​កាត់​ឧបសគ្គ​ និង​ស្ដារ​បាន​ភាព​ល្បីល្បាញ​ខ្លាំង​គួរឲ្យ​កត់​សម្គាល់។ ប៉ុន្តែ​ក្នុង​ចំណោម​ក្រុម​ទាំង​នោះ​ ៧​ក្រុម​បាន​ទទួល​ជោគជ័យ​ធំធេង​ជាងគេ និង​នាំ​កូរ៉េ​ឲ្យ​ឆាក​អន្តរជាតិ​ស្គាល់​ច្បាស់បំផុត។

៧. ក្រុម Red Velvet

ផ្អែក​តាម​វិបសាយ TMI News បាន​ផ្សាយ​ថា Red Velvet បាន​បំពេញ​ចិត្ត​អ្នក​គាំទ្រ​ K-Pop ទូទាំង​ពិភពលោក​ តាមរយៈ​ទស្សនីយភាព​ថ្មី​ឥតល្ហែ តាំងតែចេញ​មុខ​ដំបូង។ ពួកគេ​បាន​បង្ហាញ​អស់​ហើយ​​ តាំង​ពី​ការ​បង្ហាញ​ការសម្ដែង​បែប Cute, សិចស៊ី និង​អ្វី​ផ្សេង​ទៀត​ ក្នុង​គោល​បំណង​តែមួយ​គឺ ដើម្បី​អ្នកគាំទ្រ។

៦. ក្រុម Wonder Girls

តាំង​ពី​ឆ្នាំ Debut ដល់ បំបែក​ក្រុម​ ក្រុម​នារី​របស់ JYP នេះ​ ក៏​មិន​ដែល​រួញរា​នឹង​សាក​អ្វី​ថ្មី​ សម្រាប់​អ្នក​គាំទ្រ​របស់​ពួកគេ​ដែរ។ អ្វីដែល​ កូរ៉េ​មាន​មោទកភាព​ចំពោះ​ក្រុម​នេះ​បំផុត​នោះ​ គឺ​នៅ​ពេល​ដែល Wonder Girs អាច​ឈាន​ទៅ​ដល់​ចំណាត់​កំពូល​នៅ​លើ​ Billboard និង​បំបែក​កំណត់ត្រាផ្ទួនៗ​នៅឆាក​អន្តរជាតិ។

៥. ក្រុម KARA

កំពូល​ទី ៥​ គ្មាន​អ្នកណា​ស័ក្ដិសម​ ក្រៅ​ពី​ KARA ទេ។ ក្រុម​នេះ​ក៏​រាប់​ចូល​ជា​ក្រុម​ដែល​បាន​ទទួលជោគជ័យ​ច្រើន​អស់ស្ទះ​ដែរ រយៈពេល​កន្លងមកទាំង​នៅ​កូរ៉េ និង​ជប៉ុន។ ផ្អែក​តាម​ TMI News ដដែល KARA គឺជា​ក្រុម​នារី​កូរ៉េ​ដំបូង​ ដែល​មាន​ឱកាស​សម្ដែង​នៅ​ក្នុង​ស្តាត Tokyo Dome។

៤. ក្រុម 2NE1

វិបសាយ​ព័ត៌មាន​ដដែល​ បាន​បង្ហាញ​ថា 2NE1 បាន​ក្លាយ​ជា​ "ក្រុម​ថ្មី​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត” ដែល​ចេញ​មុខ​ដំបូង​ក្នុង​ពិភព K-Pop។ ពួកគេ​ ត្រូវ​បាន​ជ្រើស​ជា​ក្រុម​ដ៏​ខ្លាំង​នាំ​មុខ​គេ​ កម្រ​មាន​អ្នក​ផ្ដួលងាយ​ណាស់ ក៏ព្រោះ​តែ​ពាក្យ​ថា​ "Unique" ដែល​ក្រុម​នេះ​មាន​ ស្របពេល​ក្រុម​ផ្សេង​មិនអាច​ធ្វើ​តាម​បាន។ ម្យ៉ាង​បើទោះ​ ពួកគេ​បាន​រំសាយ​ក្រុម ប៉ុន្តែ​ចំនួន​នៃ​ការ​គាំទ្រ​នៅ​តែ​មាន​ ជានិច្ច​មិន​ថយ​ឡើយ។

៣. ក្រុម Girls' Generation

ក្រុម​នារី​សមាជិក​ដើម ៩​នាក់​នេះ​ ក៏​ជាប់​ជា​ជើង​ខ្លាំង​ដែរប្រចាំ K-Pop។ ចំណាត់​ថ្នាក់​លេខ ៣​សម្រាប់​ក្រុម​នេះ​ ក៏​ស័ក្ដិសម​ណាស់ដែរ តប​តាម​ការ​ប្រឹង​ប្រែង​រយៈពេល​ជាច្រើន​ឆ្នាំ​របស់​ពួកគេ។ ពិសេស​អ្នកគាំទ្រ​ K-Pop គ្រប់​ទិស​ទី​ក៏​បាន​លើក​ក្រុម​នេះ​ ជា​ Queen ដែរ ព្រោះ​ចាប់​តាំង​ពី​បង្កើត​មក​ Girls' Generation បង្ហាញ​អ្វី​ថ្មី​ទៅ​តាម​អ្វី​ដែល​ពួកគេ​មាន មិន​ឲ្យ​ Fan ធុញ​ទ្រាន់​ឡើយ ពិសេស​ក្បាច់​រាំ​ដែល​មើល​ម្ដងៗ ឡើង​ភ្លឹកភ្លេច​ខ្លួន។

២. ក្រុម TWICE

លេខ ២​បាន​ទៅ​លើ ក្រុម​ចម្រៀង​នារី​សមាជិក​ ៩​នាក់​ដែរ ប៉ុន្តែ​ស្ថិត​នៅ​ផលិតកម្ម​ JYP និង​ជា​ជើង​ថ្មី​ជំនាន់​ទី ២ដែល​នាំ​ K-Pop ឈាន​ទៅ​រក​ឆាក​អន្តរជាតិ។ ពួកគេ​ពិតជា​ខ្លាំង​ ដោយអាច​បំបែក​កំណត់​ត្រា​ច្រើន​បំផុត​ ស្របពេល​បង្ហាញ​ខ្លួន​ភ្លាមៗ រហូត​សព្វថ្ងៃ។ កេរ្តិ៍ឈ្មោះ​កាន់​តែ​ហក់​ឡើង​ឥតឈប់​ ហើយ​ពេល​ចេញ​បទ​ថ្មី​ម្ដងៗ ពួកគេ​ធ្វើ​អ្នក​គាំទ្រ​បើ​កភ្នែក​ធំៗ សរសើរ​ពេញៗមាត់។

១. ក្រុម BLACKPINK

ចំណាត់​កំពូល​មិន​ទៅ​ណា​ឆ្ងាយ​ពី​ BLACKPINK ឡើយ។ យុវតី​ទាំង​ ៤​នាក់​នេះ​ គឺ​ជា​ក្រុម​នារី​ដែល​ខ្លាំង​ ប្រកប​ដោយ​ថាមពល​ និង​ជាទីពេញចិត្ត​បំផុត​របស់​កូរ៉េ។ តាមរយៈ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក ពួកគេ​កាន់​តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អន្តរជាតិ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​ ដោយសារ​មន្តស្នេហ៍​ និង​អ្វី​គ្រប់​យ៉ាង​ដែល​ក្រុម​មាន។ ដូច្នេះ​សរុប​មក​វិញ​ BLACKPINK ពិត​ជា​ស័ក្ដិសម​បំផុត​នូវ​ចំណាត់​ថ្នាក់​លេខ ១​នេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម