ក្រោយ ៤ ប្រកួត UCL កីឡាករ​កំពុង​ឈរ​លើ​តារាង Top Scorer មិន​មែន​មក​ពី​ក្លឹប​លីគ​អឺរ៉ុប​ធំៗ​ទាំង​ ៥

  • 2019-11-07 11:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ប្រកួត UCL បាន​ប្រកួត កីឡាករ​កំពុង​នាំ​មុខ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ គឺ​ខ្សែ​ប្រយុទ្ធ Erling Braut Håland មក​ពី ក្លឹប​ FC Red Bull Salzburg របស់​លីគ​កំពូល​អូទ្រីស។

កីឡាករ​ន័រវែស​វ័យ ១៩ ឆ្នាំ​បាន​ស៊ុត​ចូល​ចំនួន ៧ គ្រាប់​ក្នុង​ក្របខ័ណ្ឌ UCL រដូវ​កាល​នេះ តាម​ពី​ក្រោយ​ដោយ​ខ្សែ​ប្រយុទ្ធ Robert Lewandowski របស់​ក្លឹប​ Bayern Munich ដែល​បាន​បំប៉ោង​សំណាញ់​ទី​ចំនួន ៦ លើក។

ខាង​ក្រោម​ជា​បណ្ដា​កីឡាករ​ដែល​កំពុង​នាំ​មុខ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង UCL រដូវ​កាល​នេះ៖

១. ខ្សែ​ប្រយុទ្ធ Erling Braut Håland (ក្លឹប FC Red Bull Salzburg) ស៊ុត​ចូល ៧គ្រាប់។

២. ខ្សែ​ប្រយុទ្ធ Robert Lewandowski (ក្លឹប Bayern Munich) ស៊ុត​ចូល ៦គ្រាប់។

៣. ខ្សែ​ស្លាប Raheem Sterling (ក្លឹប Manchester City) ស៊ុត​ចូល ៥គ្រាប់។

៤. ខ្សែ​ស្លាប Son Heung-Min (ក្លឹប Tottenham Hotspur) ស៊ុត​ចូល ៥គ្រាប់៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី