Man Utd កក់​កៅអី​វគ្គ​បន្ទាប់​ក្រោយ​ឈ្នះ​ Partizan នៅ​ Europa ផុយ​ៗ​

  • 2019-11-08 02:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ឡើង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខ្លាំង​មក​ពី​ស៊ែប​ Partizan Belgrade ដោយ​លទ្ធផល​ ៣-០។​​

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Old Trafford ក្រុម​បិសាច​ក្រហម​នាំ​មុខ​២​គ្រាប់​មុន​តាំង​ពី​វគ្គ​ទី​មួយ​ស៊ុត​បញ្ចូល​ទី​ដោយ​ Mason Greenwood និង​ Anthony Martial នៅ​នាទី​២១​ និង​៣៣​។ ដោយ​ឡែក​គ្រាប់​ទី​៣​​កើត​ឡើង​នៅ​វគ្គ​ទី​ពីរ​ ធ្វើ​បាន​ដោយ​ Rashford នៅ​នាទី​៤៩។​​

ប្រកួត​បន្ទាប់​ក្រុម​លោក​ Ole Gunnar Solskjaer នឹង​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ Brighton នៅ​ Premier League និង​ប៉ះ Astana សម្រាប់​ប្រកួត​បង្គ្រប់​កិច្ច​នៅ​ Europa League ២០​ថ្ងៃ​ក្រោយ៕ ​

ប្រភព៖ UEFA   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម