សឹងមិនជឿ! បទ "Lose You to Love Me” និង "Sorry” មានរឿងដូចគ្នាជាច្រើន

  • 2019-11-08 03:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្ងប់ស្ងាត់​អស់​រយៈពេល​យូរ Selena Gomez បាន​វិល​ត្រឡប់​ចូល​ក្នុង​វិស័យ​ចម្រៀង​វិញ ដោយ​បាន​ចេញ​​ចម្រៀង​ចំនួន​ពីរ​បទ​ក្នុង​ថ្ងៃ​បន្ត​បន្ទាប់​គ្នា។ បទ​ចម្រៀង​ដំបូង​គឺ "Lose You to Love Me” និង​បទ​បន្ទាប់​ "Look At Her Now” ដែល​មាន​សាច់​ភ្លេង និង​អត្ថន័យ​ខុស​គ្នា​ស្រឡះ។

យ៉ាងណាក្ដី​​បទ "Lose You to Love Me” ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​អ្នក​គាំទ្រ ដោយ​មក​ទល់​ពេល​នេះ​មាន​ចំនួន​ទស្សនា ១២០ លាន​ដង​លើ YouTube ហើយ​អាច​ឈរ​នៅ​តំណែង​លេខ​លើ​តារាង​ Billboard ក្នុង​ចំណោម​បទ​ដែល​ពេញ​និយម​ជាង​គេ​ទាំង ១០០ នៅ​ប្រទេស​អាមេរិក​ទៀត​ផង។

រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ "Lose You to Love Me” មាន​រឿង​រ៉ាវ​​ខ្លះៗ​​ដែល​ដូច​គ្នា​នឹង​បទ​ចម្រៀង "Sorry” របស់ Justin Bieber ដែល​ជា​អតីត​គូ​ស្នេហ៍​​យូរ​ឆ្នាំ​របស់ Selena Gomez។

  • បទ​ទាំង​ពីរ​សុទ្ធ​តែ​អាច​ឈរ​នៅ​តំណែង​លេខ​មួយ​លើ​តារាង Billboard

  • បទ​ទាំង​ពីរ​សុទ្ធ​តែ​មាន​ការ​ចូល​រួម​និពន្ធ​ដោយ​ Julia Michaels និង Justin Tranter

  • វីដេអូ​ចម្រៀង​​នៃ​បទ​ទាំង​ពីរ​ត្រូវ​បាន​បង្ហោះ​ស្ទើរ​តែ​​នៅ​ថ្ងៃ​ខែ​តែ​មួយ ដោយ​​បទ "Sorry” បង្ហោះ​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ ២០១៥ និង​បទ "Lose You to Love Me” បង្ហោះ​ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ ២០១៩

​​ក្រៅ​ពី​រឿង​រ៉ាវ​ដូច​គ្នា​នេះ បទ​ចម្រៀង​មួយ​ដែល​​​បង្កើត​ឡើង​ដោយ​បាន​​រួម​បញ្ចូល​គ្នា​នូវ​បទ "Sorry” ជា​មួយ​នឹង​​បទ "Lose You to Love Me” កំពុង​ទទួល​បាន​ការ​ពេញ​និយម​ស្ដាប់​បំផុត​ពី​សំណាក់​អ្នក​គាំទ្រ​​ទំនាក់ទំនង​ស្នេហា​របស់​តារា​ចម្រៀង​ទាំង​ពីរ៕​​

ចុចអាន ៖ Selena Gomez​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ នៅ​លើ​តារាង​ Billboard

អត្ថបទ៖ សុខហេង

អត្ថបទថ្មី