រថយន្ត​មាន​​អេក្រង់​​ក្រោយ​របស់ Samsung ​ងាយ​ស្រួល​អ្នក​បើក​​វ៉ា

  • 2019-11-08 08:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ Samsung មានគំរូ​រថយន្ត​ដឹក​ទំនិញ​ថ្មី​មួយ​​​មាន​ឈ្មោះ​ថា​ “Safety Truck” ​ដើម្បី​​​​ធ្វើ​ឲ្យ​ការ​បើក​បរ​នៅ​លើ​ដង​ផ្លូវ​កាន់​តែ​មាន​សុវត្ថិភាព។

odjthe

​​Safety Truck​ ត្រូវ​បាន​​បំពាក់​ដោយ​​កាមេរ៉ា​​ឥត​ខ្សែ​ (Wireless Camera) នៅ​ផ្នែក​ខាង​មុខ​​ និង​ផ្ទាំង​អេក្រង់​ធំៗ​ចំនួន​បួន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត ​ដើម្បី​បង្ហាញ​​ទិដ្ឋភាព​នៅ​ផ្នែក​ខាង​មុខ​​ទៅ​ឡាន​ខាង​ក្រោយ​បាន​ឃើញ។

ក្រុមហ៊ុន​​របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​បាន​និយាយ​ថា​​ ​ការ​បំពាក់​​ឧបករណ៍​បច្ចេកវិទ្យា​ទាំង​នេះ​ គឺ​ដើម្បី​ឲ្យ​​រថយន្ត​ដែល​​កំពុង​បើក​បរ​នៅ​ផ្នែក​ខាង​ក្រោយ​​បាន​​ឃើញ​បាន​កាន់​ច្បាស់​​ទិដ្ឋភាព​នៅ​ផ្នែក​ខាង​មុខ​រថយន្ត​ដឹក​ទំនិញ​​ និង​​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពូក​គេ​ក្នុង​ការ​សម្រេច​ចិត្ត​​ជា​ពិសេស​នៅ​ពេល​សម្រេច​ចិត្ត​វ៉ា​រថយន្ត​ដឹក​ទំនិញ​នោះ​។ ​បន្ថែម​ទៀត​នោះ​ ​វា​ក៏​អាច​ការ​ពារ​ការ​បុក​​សត្វ​ ឬ​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​នៅ​លើ​ដង​ផ្លូវ​ផង​ដែរ។

ប៉ុន្តែ​ក្រុមហ៊ុន​ Samsung ​បាន​បញ្ជាក់​ថា​​ “Safety Truck” ​កំពុង​ស្ថិត​​នៅ​​ជា​រថយន្ត​គំរូ​តែ​ប៉ុណ្ណោះ​ មិន​ទាន់​ដំណើរ​ការ​នោះ​ទេ​​។ Samsung ​បន្ថែម​ទៀត​ថា​ ខ្លួន​នឹង​ផ្ដល់​បច្ចេកវិទ្យា​អេក្រង់​ និង​សហការ​​ជា​មួយ​ក្រុមហ៊ុន​ "B2B client" ​សម្រាប់​ការ​ធ្វើ​តេស្ដ ហើយ​ក្រុមហ៊ុន​ជឿ​ថា​ ​​វា​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ សំនៀង

អត្ថបទថ្មី