Liverpool ​ចាត់​ទុក FIFA Club World Cup ​ជា​ពាន​សំខាន់ ត្រូវ​យក​ឱ្យ​បាន​

  • 2019-11-11 03:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍ FIFA Club World Cup 2019 ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Doha ​ប្រទេស​កាតា ​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​២១​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ពាន​រង្វាន់​នេះ​ដែរ ​មាន​ក្រុម​ទាំង​អស់​៧​ក្រុម​ចូល​រួម ​ដោយ​៦​ក្រុម​ជា​ក្រុម​ម្ចាស់​ជើង​ឯក​តាម​ទ្វីប​ទាំង​៦ ​និង​១​ក្រុម​ទៀត​ជា​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង​ប្រទេស​កាតា​ផ្ទាល់​តែ​ម្ដង។ ​៧​ក្រុម​នេះ ​រក​ឃើញ​៥​ក្រុម​ហើយ ​គឺ Liverpool ​តំណាង​ទ្វីប​អឺរ៉ុប ​ក្រុម​ Espérance de Tunis ​តំណាង​ទ្វីប​អាហ្វ្រិក ​ក្រុម​Hienghène Sport ​តំណាង​ទ្វីប​អូសេអានី ​ក្រុមMonterrey តំណាង​ទ្វីប​អាមេរិក​ខាង​ជើង កណ្ដាល ​និង​ការ៉ាបៀន ​និង​ក្រុម​ Al-Sadd ​តំណាង​ម្ចាស់​ផ្ទះ។ ​នៅ​សល់​២​ក្រុម​ទៀត ​នៅ​មិន​ទាន់​រក​ឃើញ​ទេ ​គឺ​ក្រុម​ទ្វីប​អាស៊ី ​និង​ក្រុម​មក​ពី​ទ្វីប​អាមេរិក​ខាង​ត្បូង។

ក្រុម Liverpool ​បាន​ចោល​ពាន​រង្វាន់ League Cup ​មួយ ​ដើម្បី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​យក​ពាន​រង្វាន់ FIFA Club World Cup ​នេះ។ ​ដោយ​ពាន League Cup ​ដែល​ត្រូវ​លេង​ជាន់​ជាមួយ FIFA Club World Cup ​នោះ ​ត្រូវ​បាន​ក្រុម Liverpool ​ប្រើ​ប្រាស់​យុវជន​របស់​ខ្លួន​ដើម្បី​លេង​សុទ្ធ​តែ​ម្ដង។ ​លោក Klopp ​បាន​បញ្ជាក់​ថា​លោក​ត្រូវ​ការ​ពាន FIFA Club World Cup ​នេះ ដើម្បី​ត្រលប់​ទៅ​អង់គ្លេស​វិញ។

វា​ជា​ការ​ប្រកួត​មួយ​ដែល​នឹង​ទាញ​អ្នក​គាំទ្រ​ច្រើន​ឱ្យ​តាមដាន​មិន​ខាន ត្បិត​អី​សុទ្ធ​តែ​ក្រុម​កំពូល​ៗ​នៅ​តាម​បណ្ដា​ទ្វីប​មក​ប្រកួត​គ្នា​យក​ឈ្នះ ចាញ់ ​ហើយ​លេង​តែ​១​ប្រកួត​ប៉ុណ្ណោះ ចាញ់​ធ្លាក់​តែ​ម្ដង។ ​សម្រាប់​អ្នក​គាំទ្រ​នៅ​កម្ពុជា ​ក៏​នឹង​មាន​ឱកាស​បាន​ទៅ​ចូល​ទស្សនា​បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ ត្បិត​អី​ជើង​ហោះហើរ Qatar Airways ​បាន​រៀប​ចំ​កញ្ចប់​យ៉ាង​ពិសេស។

ក្រុមហ៊ុនអាកាសចរ Qatar Airways បានបញ្ចុះតម្លៃជាពិសេសសំរាប់ការកក់សំបុត្រយន្ដហោះទៅកាន់ទីក្រុង Doha ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងទទួលបានសំបុត្រចូលទស្សនាការប្រកួត FIFA Club World Cup តែម្ដង។ អ្នកដែលកក់សំបុត្រយន្ដហោះអាចជ្រើសរើសការប្រកួតណាមួយក៏បាន តាមដែលខ្លួនចង់ទស្សនា ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចធ្វើការកក់ កញ្ចប់ស្នាក់នៅ នឹងកញ្ចប់ដំណើរកំសាន្ត ក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរ Qatar Airways ផងដែរ។ ដោយសំបុត្រយន្ដហោះ មានតម្លៃចាប់ពី ៥៧២ដុល្លារប៉ុណ្ណោះ (*រួមបញ្ចូលទាំងពន្ធអាករ)។ ចង់ដឹងកាន់តែច្បាស់ សូមចូលទៅកាន់គេហទំព័ររបស់ Qatar Airways ផ្ទាល់តែម្ដង៕

  • វិបសាយ​របស់ Qatarway

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី