តាម​ពិត​ទៅ​ ក្រុម​ Ultra អឺរ៉ុប​ដំបូង​គេ មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​នយោបាយ

  • 2019-11-13 13:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ Ultra ត្រូវ​បាន​គេ​ឲ្យ​និយមន័យ​ថា ជា​ក្រុម​អ្នក​គាំទ្រ​បាល់ទាត់​មាន​លក្ខណៈ​ជ្រុល​និយម និង​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​ខ្លាំង។

ក្រុម​នេះ​ដែរ​កើត​នៅ​ទសវត្ស​ឆ្នាំ​១៩៦០ និង​១៩៧០ ដោយ​កើត​ចេញ​ពី​ប្រទេស​អ៊ីតាលី។ ក្រុម​នេះ​យក​របៀប​បែនផែន​តាម​បែប​យោធា និង​ដាក់​ឈ្មោះ​តាម​កង​ពល​ណា​មួយ​។

ពួក​ Ultra ដើមឡើយ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ប្រកាន់​គំនិត​នយោបាយ​បែប​ស្ដាំ​និយម​ជ្រុល។ នៅ​ពេល​បច្ចុប្បន្ន​នេះ ក្រុម Ultra នៅ​អឺរ៉ុប​មាន​គំនិត​នយោបាយ​បែប​ណាហ្ស៊ី​ជំនាន់​ថ្មី (Neo-nazi) ហើយ​មាន​គំនិត​ប្រកាន់​ពូជសាសន៍​ខ្លាំង​។

ក្រុម​នេះ​ជាទូទៅ តែង​តែ​បង្ក​អំពើ​ហិង្សា​ជាមួយ​ក្រុម​ដទៃ​ទៀត​ ប៉ុន្តែ​សារព័ត៌មាន​ធំៗ​ជា​ច្រើន​បាន​យល់​ឃើញ​ថា ក្រុម​នេះ​មាន​របៀប និង​មាន​វិន័យ​ជាង​ក្រុម​ជនពាល​នៃ​បាល់ទាត់។

ក្នុង​លីគអ៊ីតាលី ក្លឹបបាល់ទាត់​មួយចំនួនត្រូវបានសង្កេតថាមានក្រុមអ្នកគាំទ្រខ្លះជាក្រុម Ultra។ កន្លងមក មាន​ករណីរើសអើងពូជសាសន៍ពណ៌សម្បុរលើកីឡាករមួយចំនួន ដូច​ជា Romelu Lukaku​ និង Mario Ballotelli ជាដើម៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី