ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ មានពលរដ្ឋមកកម្សាន្តជិត ៥លាននាក់

  • 2019-11-13 07:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ រយៈពេល៣ថ្ងៃកន្លងមកនេះ គឺមានអ្នកមកទស្សនាកម្សាន្ត មានជិត ៥លាននាក់។ នេះបើយោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ ដែលបានចេញផ្សាយ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ២០១៩ នេះ។

ទន្ទឹមនឹងគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានមានប្រសាសន៍នៅក្នុងហ្វេបុក នៅថ្ងៃនេះថាព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ​ និងនៅតាមបណ្តាខេត្ត នានាទូទាំងប្រទេស។

ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ​ គឺទូកដែលបានចូលរួមប្រកូតប្រជែងមកពីគ្រប់បណ្តាខេត្ត ក្រុង​ និងរាជធានី មានចំនួនសារុប២៩១ទូក និងមានពលរដ្ឋ ចូលចំនួន ៤លាន៧សែននាក់។

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា