មានអ្នកណាដូច Rose ក្រុម BlackPink អត់ ស្លៀកពាក់អី គេលក់អស់ពីស្ដុកភ្លាម
- 2019-11-14 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្នកណាដូច Rose ក្រុម BlackPink អត់ ស្លៀកពាក់អី គេលក់អស់ពីស្ដុកភ្លាម
ចន្លោះមិនឃើញ
ប្រជាប្រិយភាពរបស់តារាចម្រៀងស្រីកូរ៉េ Rose ក្រុម BlackPink ពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងគួរឲ្យកត់សម្គាល់ ដោយរាល់អ្វីដែលស្លៀកពាក់គឺសុទ្ធតែលក់ដាច់គ្មានសល់ទាំងអស់។
នៅពេលនេះ នៅពេលតារាចម្រៀងស្រី Rose កាន់តែអាប់ដេតខ្លាំង ពីការស្លៀកពាក់ ក៏ដូចជាស្ទីលផាត់មុខជាដើម។
ខណៈមុននោះ សមាជិកដែលល្បីខ្លាំងជាងគេគឺ Jennie និង Lisa នៅពេលនេះ Rose ក៏ស្ថិតក្នុងជួរដែលល្បីដូចគ្នា។ ជាក់ស្ដែង ចំនួនអ្នកគាំទ្ររបស់ស្រីស្អាតវ័យ២២ឆ្នាំគឺបានកើនឡើងជាង២០លាននាក់ហើយ។ ថ្មីៗនេះបំផុត ភាពល្បីឈ្មោះរបស់នាង ត្រូវបានសបញ្ជាក់យ៉ាងច្បាស់តាមរយៈរាល់សំលៀកបំពាក់ទាំងអស់ ដែលនាងស្លៀកចេញក្រៅគឺសុទ្ធសឹងតែលក់ដាច់ពីស្ដុកទាំងអស់ ដោយម៉ូដទាំងនេះមានតម្លៃខ្ពស់កប់ពពកក៏ដោយ។ ជាក់ស្ដែង ម៉ាកកាបូបមួយចំនួនតម្លៃប្រមាណ៥ពាន់ដុល្លារ នៅតែលក់ដាច់គ្មានសល់ត្រឹមតែ១ថ្ងៃ ក្រោយពេល Rose ស្ពាយនៅព្រលានយន្តហោះ។
ខាងក្រោមនេះគឺជាសំលៀកបំពាក់ និងកាបូបដែលលក់ចេញអស់ ក្រោយពេលស្រីស្អាតកើតឆ្នាំ១៩៩៧ ស្លៀកពាក់៕
ចុចអាន៖ ចង់លាបក្រែមឲ្យបានស្អាត និងជាប់បានយូរស្រីៗគួរតែចេះតិចនិចនេះ