តម្លៃ Galaxy Note 10 និងNote 10+ លក់​តាម​ហាង​នៅ​សល់​ប៉ុន្មាន?

  • 2019-11-14 08:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​របស់ Samsung ត្រកូល Note ដែល​បាន​ប្រកាស​ចេញ​ដំណាល​គ្នា​​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នេះ កំពុង​ទាញ​ចិត្ត​អ្នក​និយម​ប្រើ​មក​ដល់​ពេល​នេះ​នៅ​តែ​មាន​លក់​តាម​ហាង​ពេញ​ក្រុម​ភ្នំពេញ។

ចេញ​លក់​នៅ​លើ​ទីផ្សារ​បាន​ច្រើន​ខែ​បន្តិច​មែន​​​តែ​ត្រកូល Note មួយ​នេះ​នៅ​តែ​មាន​អ្នក​គាំទ្រ​ច្រើន។ ទូរសព្ទ​មាន​អេក្រង់​ទំហំ ៦,៣ អ៊ីញ Note10 ហើយ Note10+ មាន​អេក្រង់​ទំហំ ៦,៨ អ៊ីញ ដែល​ទាំង​ពីរ​ម៉ូដែល​មាន​ចោះ​រន្ធ​ដាក់​កាមេរ៉ា Selfie ចំ​កណ្ដាល​​អេក្រង់​ផ្នែក​ខាង​មុខ​ដូច​គ្នា។

បច្ចុប្បន្ន​នៅ​តាម​​ហាង​នៅ​ភ្នំពេញ​មាន​លក់​ទាំង​ម៉ូដែល​ថ្មី​និង​មួយ​ទឹក Note10+ ទំហំ 256GB ថ្មី​មាន​តម្លៃ ១ ០៩៩ ដុល្លារ និង​ទំហំ 512GB តម្លៃ ១ ១៩៩ ដុល្លារ។ Galaxy Note 10 ទំហំ 256GB មាន​តម្លៃ ៨៩៩ ដុល្លារ។

Galaxy Note10+ មួយ​ទឹកមាន​តម្លៃ៖

  • ទំហំ 256GB មានតម្លៃ​ប្រមាណជា ៩០០ ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ​ប្រមាណជា ១ ០០០ ដុល្លារ

Galaxy Note10 មួយ​ទឹក​មាន​ទំហំ 256GB មាន​តម្លៃប្រមាណជា ៨២០ ដុល្លារ

Note10 និង Note10+ ដូច​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង គឺ​ប្រើបន្ទះឈីប Exynos 9825 ឬ Snapdragon 855 ដូចគ្នា, ការពារទឹកកម្រិត IP68, កាមេរ៉ាមុខកម្រិត ១០ MP និង​ប៊ិច S-Pen ជំនាន់​ថ្មី​ដែល​មាន​មុខ​ងារ​ថ្មីៗ​ជា​ច្រើនជាដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្តិចបន្តួច​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី