សប្បាយតិចអី? ស្ដង់មួយនេះ មនុស្សចូលរួមណែនៗ៣ ថ្ងៃពេញហ្មង សំខាន់បានរង្វាន់ទៀត

  • 2019-11-14 10:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃបានបញ្ចប់ទៅដោយរលូន។ ជាក់ស្ដែងឃើញថាបងប្អូនប្រជាពលរដ្ឋ បានចូលរួមជាច្រើន ជាមួយស្នាមញញឹម និងភាពសប្បាយរីករាយ។

អ្វីដែលពិសេសនៅស្តង់របស់ កូកា-កូឡា អេនណឺជី (Coca-Cola Energy) ឃើញថាមានមនុស្សមកលេងហ្គេម យករង្វាន់ និងភ្លក់ភេសជ្ជៈរស់ជាតិថ្មីពី កូកា-កូឡា ច្រើនកុះករ។ មិនតែប៉ុណ្ណោះ Dj ស្រស់ស្អាត ក៏បានបង្កបរិយាកាសឲ្យកម្មវិធី កាន់តែមានភាពសប្បាយរីករាយ។

យ៉ាងណាមិញរយៈពេល ៣ថ្ងៃនេះមានការលេងកម្សាន្ត និងផ្ដល់ជូនដល់អតិថិជនជាច្រើនដូចជា ៖

  • ការចែកជូននូវ ភេសជ្ជៈកូកា-កូឡា អេនណឺជី (Coca-Cola Energy)
  • ការលេងហ្គេម ប្រកួតគ្នា និងលេងជាមួយម៉ាស៊ីន LED យករង្វាន់
  • រាំលេងជាមួយតន្ត្រីកន្ត្រាក់អារម្មណ៍ពី DJ
  • ពិសេសនោះ មានកន្លែងសាកថ្មទូរស័ព្ទដោយសេរីតែម្ដង។

បើចង់ដឹងថាសប្បាយប៉ុណ្ណា តោះមកមើលទិដ្ឋភាពទាំង ៣ថ្ងៃនៅស្តង់ កូកា-កូឡា ៖

អត្ថបទ៖ សុខុន សុម៉ាភាវី