ឡូយ​ៗ​ដល់! Style ធ្វើ​ខ្លួន​របស់​ស្រី​ស្អាត ប្រុស​ស្អាត​ក្នុង​ថ្ងៃ​សម្ពោធ​រឿង "Young Love”

  • 2019-11-18 04:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត​បែប​យុវវ័យ រឿង "ស្នេហា​ក្មេង​ៗ" ឬ "Young Love” ដែល​បាន និង​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​រោងភាពយន្ត​ទំនើប​ៗ​នៅ​រាជធានី បាន​នាំ​យក​តួ​សម្ដែង​ប្រុស​ស្រី វ័យ​ក្មេង​ស្អាត​ៗ សង្ហា​ៗ មួយ​ចំនួន​មក​ចូល​រួម​សម្ដែង។ ក្រៅ​ពី​ការ​សម្ដែង​រួម​គ្នា ពួក​គេ​ក៏​បាន​បង្ហាញ​មុខ​ព្រម​គ្នា​ដែរ នៅ​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ពួក​គេ ជាមួយ​ស្ទីល​ធ្វើ​ខ្លួន​បែប​យុវវ័យ​ស្អាត​ៗ សង្ហា​ៗ​រៀង​ខ្លួន។

ពួក​គេ​ទាំង​នោះ​មាន​ដូច​ជា ជា សុជាតិ គង់ ស្រីដែន ពន្លឺ ដេវីដ រិទ្ធី លំអរពេជ្រ និង ម៉ានិត ជា​ដើម ដែល​សុទ្ធ​ជា​អ្នក​កំពុង​និយម​ក្នុង​ស្រទាប់​យុវវ័យ។ នៅ​ថ្ងៃ​ពិសេស​របស់​ពួក​គេ​កាល​ពី​ដើម​ខែ​នេះ​នោះ គេ​កត់​សម្គាល់​ឃើញ​ថា មិន​ត្រឹម​តែ​តារា​សម្ដែង​ទាំង​៥​ក្នុង​រឿង​ប៉ុណ្ណោះ​ទេ​ដែល​បាន​តុបតែង​ខ្លួន​ឡូយ ប៉ុន្តែ​សូម្បី​តែ​អ្នក​និពន្ធ និង​ដឹកនាំ​រឿង ក៏​លេង​ខ្លួន​ឡូយ​មិន​ធម្មតា​ដែរ។

តោះ...ទស្សនា​ស្ទីល​ធ្វើ​ខ្លួន​របស់​ពួក​គេ​ទាំង​អស់​គ្នា​ថា ឡូយ​ៗ​ប៉ុណ្ណា!

អត្ថបទ៖ ទារិកា