Messi ប៉េណាល់ទីចុងម៉ោងជួយអាហ្សង់ទីនតាមស្មើក្រុមរបស់ Suarez
- 2019-11-19 02:12:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ប៉េណាល់ទីចុងម៉ោងជួយអាហ្សង់ទីនតាមស្មើក្រុមរបស់ Suarez
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi បានទាត់ប៉េណាល់ទីនៅម៉ោងបន្ថែម៩០នាទី ជួយអាហ្សង់ទីនតាមស្មើអ៊ុយរុយហ្គាយ ២-២ ក្នុងកាប្រកួតមិត្តភាពកាលពីយប់មិញ។
លេងក្នុងទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ជម្រើសជាតិអ៊ុយរុយហ្គាយបានបើកការនាំមុខមុនដោយការទាត់បញ្ចូលទីរបស់កីឡាករ Edinson Cavani មុនពេល Sergio Aguero ស៊ុតតាមស្មើឲ្យអាហ្សង់ទីន។ Luis Suarez រកគ្រាប់នាំមុខជាថ្មីឲ្យអ៊ុយរុយហ្គាយ។
ប៉ុន្តែនៅម៉ោងបន្ថែម៩០នាទីទៅហើយអាហ្សង់ទីនមានឱកាសទទួលបានបាល់ប៉េណាល់ទី សម្រេចបានដោយ Lionel Messi។ ចប់ការប្រកួតក្រុមខ្លាំងនៅតំបន់អាមេរិកខាងត្បូងទាំងពីរបានត្រឹមស្មើគ្នា ២-២។ មើលតាមស្ថិតិអាហ្សង់ទីនមានភាគរយគ្រប់គ្រងបាល់បានច្រើនជាង៦៦% និងឱកាសទាត់ដល់១៦ជើងឯណោះ៕