ជប៉ុន​​ផលិត​បាន ឡានបត់​បាន​យក​គំរូ​តាម​មនុស្ស​យន្ត​ក្នុង​រឿង Transformers តម្លៃ ៧ ម៉ឺន​ដុល្លារ

  • 2019-11-19 08:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​អគ្គិសនី​អាច​បត់បែន​បាន ដែល​យក​គំរូ​តាម​មនុស្ស​យន្ត​ក្នុង​រឿង Transformers ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​ជប៉ុន​។​

​រថយន្ត​គំរូ​តម្លៃ ៧០ ០០០ ដុល្លារ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ទទួលបាន​ការអនុញ្ញាតិ​ដើម្បី​រត់​លើផ្លូវ​សាធារណៈ​នាពេល​ឆាប់ៗ​នេះ ក៏ដូចជា​បើកផ្លូវ​សម្រាប់​លក់​ដល់​សាធារណជន​ផងដែរ​។​

​រថយន្ត​ឈ្មោះ Earth-1 នេះ​ត្រូវបាន​បំផុសគំនិត​តាម​រូបរាង​មនុស្ស​យន្ត​ប្រែកាយ ដែលមាន​នៅក្នុង​រឿង​ភាគ​គំនូស​ជី​វច​ល​ជប៉ុន​ដ៏​ពេញនិយម គឺ​រឿង “Mobile Suit Gundam”​។​

​ម៉ូត​រថយន្ត​នេះ​ត្រូវ​បានចេញ​ដោយ​វិចិត្រករ​គំនូស​ជី​វច​ល​ឈានមុខ​គេ​គឺ​លោក គូ​នី​អូ អូ​កា​វ៉ា​រ៉ា (Kunio Okawara) និង​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម នៅ​ទីក្រុង​តូ​ក្យូ ឈ្មោះថា Four Link Systems​។​ ​

ការបញ្ជាទិញ​បានចាប់ផ្តើម​កើតឡើង​រួចទៅហើយ​ពី​អតិថិជន​នៅក្នុង​ប្រទេស​ជប៉ុន​និង​ក្រៅប្រទេស ហើយ​ព្រលានយន្តហោះ​មួយ​នៅក្រៅ​ប្រទេស​មាន​ចំណាប់អារម្មណ៍​ក្នុង​ការប្រើ​រថយន្ត​នេះ​សម្រាប់​សេវាកម្ម​ចែកចាយ​។ នេះ​បើតាម​វេ​ប​សាយ Four Link អះអាង​ដូច្នេះ​។​ ​សាក់​ស៊ីតូច​ច្រឡឹង​របស់​រថយន្ត​នេះ​មាន​សមត្ថភាព​បត់​ខ្លួន​វា​បាន ដោយ​បង្កើត​រូបរាង​ស្រដៀង​នឹង​មនុស្ស​យន្ត​ឈ្មោះ Mecha ក្នុង​រឿង Mobile Suit Gundam៕

ប្រភព៖ Rasmeinews.com

អត្ថបទពេញនិយម