មិន​ទាន់​ដប់​ថ្ងៃ​ស្រួលបួល​ផង Apple ​ប្រកាស iOS ថ្មី​មក​ទៀត​ហើយ

  • 2019-11-20 01:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី ៨ ​វិច្ឆិកា ក្រុមហ៊ុន Apple ​បាន​ចេញ​ផ្សាយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 13.2.2 លុះ​រំលង​បាន​ជាង​ដប់​ថ្ងៃ​ប្រព័ន្ធ​អាប់ដែត​ថ្មី​មួយ​ទៀត​គឺ iOS 13.2.3 និង iPadOS 13.2.3 ក៏​បន្ត​ចេញ​ផ្សាយ​ដើម្បី​ជួសជុល​ចន្លោះ​ប្រហោង​ដែល​មាន​លើ​កំណែ​ចាស់។

ក្នុង​ទំហំ​អាប់ដែត​ជាង ១០០MB នៅ​ក្នុង iOS ថ្មី មាន​ជួសជុល​នូវ​ដំណើរការ Search ​មិន​ប្រក្រតី​នៃ​កម្មវិធី Mail, Files និង Notes និង​មួយ​ផ្សេង​ទៀត​គឺ​ផ្តោត​លើ​ការ​បញ្ចៀស​នូវ​ការ​ទាញ​យក​ទិន្នន័យ​ក្នុង Background។

រំឭក​ថា​ឧបករណ៍​ដែល​អាច​អាប់ដែត​បាន​ក៏​មិន​ខុស​ពី iOS ចាស់ ពោល​ចាប់​ពី iPhone 6s និង iPad Air 2/Mini 4 ឡើង​ទៅ ហើយ​អ្នក​ប្រើប្រាស់​អាច​អនុវត្ត​បាន​ដោយ​ខ្លួន​ឯង​តាម​ប្រព័ន្ធ OTA មាន​នៅ​ក្នុង Settings ស្រាប់៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា