ចេញ​គំនូសព្រាង OnePlus 8 Pro មានចោះរន្ធអេក្រង់ដាក់កាមេរ៉ា Selfie ភ្លោះ

  • 2019-11-20 06:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្បិត​ថា​ OnePlus ទើប​ប្រកាស​ចេញ 7T កាល​ពី​ខែ​មុន ប៉ុន្តែ​ស្មាតហ្វូន OnePlus ថ្មី​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​អភិវឌ្ឍ​បាត់​ទៅ​ហើយ។​ ដំណឹង​​ចុង​ក្រោយ​អំពី​​ស្មាតហ្វូន OnePlus ថ្មី ចេញ​​ពី TrueTech ​មាន​បញ្ហា​​​គំនូសព្រាង​អំពី​ការ​ឌីហ្សាញ​របស់ OnePlus 8 Pro។

មុន​គំនូស​បំព្រាង​នេះ​ កាល​ពី​ជាង​មួយ​ខែ​មុន​ក៏​មាន​លេច​ចេញ​រូបរាង Render របស់ OnePlus ថ្មី ដែល​មាន​ការ​ឌីហ្សាញ​ស្រដៀង​គ្នា​ខ្លាំង​នឹង​គំនូស​បំព្រាង​នេះ។ ការ​ឌីហ្សាញ​ជា​រួម​គឺ​មាន​​លក្ខណៈ​ស្រដៀង​នឹង OnePlus 7 Pro ដែរ ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន។

រូបភាព Render ចេញខែមុន

គំនូស​បំព្រាង​បង្ហាញ​ថា​ ស្មាតហ្វូន OnePlus ថ្មី​មាន​ពីរ​ប្រភេទ ដោយ​មួយ​មាន​កាមេរ៉ា​ Selfie តែ​មួយ​គ្រាប់ និង​មួយ​ទៀត​មាន​កាមេរ៉ា Selfie ពីរ​គ្រាប់ ដែល​ចោះ​រន្ធ​ដាក់​លើ​អេក្រង់។ រចនាបថ​នេះ​ចូល​មក​ជំនួស​រចនាបថ​កាមេរ៉ា​ Selfie ផុស​ចេញ​ពី​តួ​ខ្លួន ដែល​ប្រើ​នៅ​លើ OnePlus 7 Pro។

​​នៅ​ផ្នែក​ខាង​ក្រោយ​​​មាន​កាមេរ៉ា​ចំនួន ៤ គ្រាប់​ ដែល​មាន​បី​គ្រាប់​រៀប​ចំ​ដូច​​ជា​ OnePlus 7 Pro ហើយ​នៅ​ក្បែរ​នោះ​មាន​បន្ថែម​នូវ​កាមេរ៉ា​ទី ៤ ជា​កាមេរ៉ា​វាស់​ជម្រៅ​សម្រាប់​ថត​រូបភាព Portrait។ នៅ​ពី​ក្រោយ​កាមេរ៉ា​ទី ៤ គឺ​​ជា​ Laser Autofocus។

​ចំណែក​ឯ​ទីតាំង​ប៊ូតុង Power, ប៊ូតុង​បន្ថែម​បន្ថយ​សំឡេង និង​ប៊ូតុង​ដាក់​ញ័រ​ គឺ​ស្ថិត​នៅ​ទីតាំង​ដូច​ជា​ OnePlus 7 Pro និង 7T Pro ដែរ។ កន្លះ​ឆ្នាំ​ទៀត OnePlus ជំនាន់​ថ្មី​អាច​នឹង​បង្ហាញ​មុខ​ ដោយ​​​កាល​ OnePlus 7 Pro គឺ​ប្រកាស​ចេញ​កាល​ពី​ខែ​ឧសភា៕​

ចុចអាន ៖ អ្នកប្រើ OnePlus 3 និង 3T ទទួលបានការមើលថែពីក្រុមហ៊ុនលើកចុងក្រោយ

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម