ឱកាស​ពិសេស! ម្ចាស់​រថយន្ត​ Bentley ទូទាំងប្រទេស អាចទទួល​សេវា​ថែទាំ​រថយន្ត​ដោយ​ឥតគិតថ្លៃ!

  • 2019-11-20 13:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើរថយន្ត Bentley របស់លោកអ្នកដល់ពេលមកទទួលនូវសេវាកម្មពិនិត្យម្តងទៀតហើយឬនៅ? មជ្ឈមណ្ឌលថែទាំរថយន្ត Bentley ភ្នំពេញ នឹងផ្តល់ជូនជាពិសេសនូវសេវាកម្មពិនិត្យរថយន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ យើងមានទំនុកចិត្តក្នុងការផ្តល់សេវាកម្មយ៉ាងល្អឥតខ្ជោះ ដោយការពិនិត្យនឹងត្រូវធ្វើឡើងដោយក្រុមអ្នកបច្ចេក​ទេស​ដែលបានទទួលការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវខាងផ្នែកបច្ចេកទេសសម្រាប់រថយន្ត Bentley បូករួមនឹងគ្រឿងបរិក្ខារយ៉ាងទំនើប ។

លោកអ្នកនឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្នុងពេលមកទទួលសេវាកម្មនៅមជ្ឈមណ្ឌលថែទាំរថយន្ត Bentley ភ្នំពេញ ដូចជា៖

  • បុគ្គលិកមានជំនាញ និងបទពិសោធន៍ខ្ពស់

រាល់អ្នកបច្ចេកទេសទាំងអស់សុទ្ធតែមានបទពិសោធន៍ជាច្រើនឆ្នាំ និងបានទទួលការបណ្ដុះបណ្ដាលយ៉ាងមានវិជ្ជាជីវៈលើការពិនិត្យ និងជួសជុលរថយន្ត Bentley បូករួមជាមួយការគាំទ្រដោយផ្ទាល់ពីអ្នកជំនាញមកពីក្រុមហ៊ុន Bentley នៅក្នុងទីក្រុង Crewe។

  • គ្រឿងបន្លាស់ថ្មីសុទ្ធ

រាល់គ្រឿងបន្លាស់ និងគ្រប់ប្រភេទប្រេងទាំងអស់ គឺសុទ្ធតែនាំចូលមកពីរោងចក្រដោយផ្ទាល់ដែលបានការធានាលើគុណភាពស្របតាមស្ទង់ដារ។

  • សេវាកម្មត្រួតពិនិត្យ ថែទាំរថយន្ត

ការផ្តល់ជូននូវសេវាកម្មត្រួតពិនិត្យទៅលើរថយន្តមានចំនួន ១៦ចំនុន ដើម្បីរក្សានូវទំនុកចិត្តលើដំណើរការរបស់រថយន្តលោកអ្នក។

  • ការតម្លើងកម្មវិធីរថយន្តពីរោងចក្រ

យើងមានគោលដៅក្នុងបង្កើនដំណើរការយានយន្តរបស់លោកអ្នកឲបានល្អបំផុត តាមរយៈការតម្លើងកម្មវិធីរថយន្តចុងក្រោយគេដោយផ្ទាល់ពីរោងចក្រ Bentley នៅក្នុងទីក្រុង Crewe។

ជាមួយនឹងសេវាកម្មទាំងអស់នេះ លោកអ្នកនឹងទទួលបានទំនុកចិត្តកាន់តែខ្លាំងក្នុងការបន្តការប្រើប្រាស់រថយន្ត Bentley បានត្រឹមត្រូវ និងកាន់តែយូរអង្វែងជាងមុន។

មជ្ឈមណ្ឌលជួសជុល Bentley ភ្នំពេញមានទីតាំងស្ថិតនៅ អគារលេខ ៣៧៩ សហព័ន្ធរុស្សី សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ, រាជធានីភ្នំពេញ។

សូមធ្វើការទំនាក់ទំនងមក លេខទូរសព្ទ +855 95 666 080 ដើម្បីធ្វើការកក់ទុកជាមុន៕