អ្នក​ចាំ​ទី​អង់គ្លេស​មួយ​រូប ស៊ុត​បាល់​ប៉េណាល់ទី​មិន​ចំ​ទី បែរ​ជា​ចំ​អំពូល​ស្តាត​

  • 2019-11-20 13:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​មិន​អាជីព​នៃ​ប្រទេស​អង់គ្លេស​រវាង​ក្លឹប Nuneaton Borough និង​ Stratford Town អ្នក​ចាំ​ទី​អង់គ្លេស​ Tony Breeden បាន​ស្ម័គ្រ​ចិត្ត​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​ អំឡុង​នាទី​ទី ៦០ ខណៈ​ក្លឹប​ទាំង​ពីរ​នៅ​រក្សា​លទ្ធផល ០-០។

ខុស​ពី​ការ​រំពឹង​ទុក អ្នក​ចាំ​ទី​អង់គ្លេស​មួយ​នេះ​ មិន​អាច​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ជា​អកុសល បាល់​ដែល​គេ​បាន​តម្រង់ បាន​ហោះ​ទៅ​ប៉ះ​អំពូល​នៃ​កីឡដ្ឋាន​ទៅ​វិញ។

បាល់​ក៏​ឆ្ពោះ​យ៉ាង​លឿន​ទៅ​កាន់​អំពូល។ អំពូល​នោះ​គ្រាន់​តែ​ធ្លាក់​ចេញ​ពី​ធ្នាក់​របស់​វា​ប៉ុណ្ណោះ ដែល​មិន​បាន​បែក និង​ធ្វើ​ឲ្យ​មនុស្ស​រង​របួស​ឡើយ៕

ខាង​ក្រោម​នេះ​ជា​ វីដេអូ៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី