Maradona ចាកចេញ​ពី​ក្លឹប​អាហ្សង់ទីន ក្រោយ​ដឹកនាំ​បាន​ជាង​ ២ខែ

  • 2019-11-20 13:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Diego Maradona បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ជា​អ្នក​ចាត់ការ​ក្លឹប Gimnasia ក្រោយ​ដឹកនាំ​ក្លឹប​នេះ​បាន​តែ​ជាង ២ខែ​ប៉ុណ្ណោះ។

លោក​ធ្លាប់​និយាយ​ថា លោក​បន្ត​នៅ​ក្លឹប​នេះ​ លុះ​ណា​តែ​សម្ព័ន្ធ​មិត្ត​របស់​លោក លោក Gabriel Pallegrino ដែល​ជា​ប្រធាន​ក្លឹប​ជាប់​ឆ្នោត​ជា​ប្រធាន​ក្លឹប​បន្ត​។

យ៉ាង​ណា​មិញ លោក Gabriel បាន​ដក​ខ្លួន​ចេញ​ពី​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ក្លឹប​ ក្រោយ​ពេល​មាន​ភាព​មិន​សម្រុង​គ្នា​ក្នុង​លក្ខខ័ណ្ឌ​នៃ​ការ​បោះ​ឆ្នោត​។ ការ​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​របស់​លោក Gabriel ធ្វើ​ឲ្យ Maradona សម្រេច​ចាកចេញ​ពី​ក្លឹប​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Maradona បាន​ដឹកនាំ​ក្រុម​បាល់ទាត់​ចំនួន ៧កន្លែង​ហើយ ដោយ​ក្នុង​នោះ​ លោក​ក៏​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ជាង ២ឆ្នាំ​ផង​ដែរ​៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី