ទោះ​បី​ជា​ឡើង Euro 2020 បាន​យ៉ាង​ស្រួល De Bruyne នៅ​តែ​ហៅ​ព្រឹត្តិការណ៍​នេះ​ថា "ក្លែងក្លាយ"

  • 2019-11-21 11:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ Kevin De Bruyne បាន​និយាយ​ប្រាប់​សារព័ត៌មាន VTM Nieuws ដោយ​បង្ហាញ​ពី​ភាព​មិន​សប្បាយចិត្ត​ទៅ​នឹង​ទម្រង់​នៃ​ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍ UEFA Euro 2020។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " វា​ពិត​ជា​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់ " ។

De Bruyne បាន​បន្ត​ថា៖ " សម្រាប់​ខ្ញុំ​ វា​គឺ​ជា​ព្រឹត្តិការណ៍​ក្លែងក្លាយ​មួយ។ បាល់ទាត់​បាន​ក្លាយ​ជា​កន្លែង​រក​ស៊ី​ហើយ " ។

តាម​ពិត​ទៅ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា។ ប៉ុន្តែ​បើ​តាម​ទម្រង់​ និង​ច្បាប់​ថ្មីៗ​ បែលហ្សិក​ដឹង​ច្បាស់​ថា ពួក​គេ​នឹង​នៅ​ក្នុង​ពូល B ដោយ​ប៉ះ​នឹង​រុស្ស៊ី និង​ដាណឺម៉ាក៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី