De Ligt៖ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ ដែល​ចូល​រួម​ជាមួយ Juventus

  • 2019-11-21 14:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ​ហុល្លង់​កីឡាករ Matthijs De Ligt បាន​និយាយ​ប្រាប់​សារព័ត៌មាន Voetbal Primeur ថា ខ្លួន​មិន​ស្ដាយ​ក្រោយ​ទេ ដែល​រួមរស់​ជាមួយ​ក្លឹប Juventus។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ ដែល​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប Juventus។ ពួក​គេ​សរសេរ​ច្រើន​ណាស់ ដើម្បី​បំប៉ោង​រឿង​នេះ " ។

De Ligt បាន​បន្ត​ថា៖ " ប្រសិន​បើ​មនុស្ស​ដូច​ Kluivert និយាយ​ វា​ហាក់​ដូច​ជា​ការ​ពិត​អញ្ចឹង​ ប៉ុន្តែ​មិនមែន​ទេ វា​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​គាត់​ប៉ុណ្ណោះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​ផ្នែក​ក្លឹប​ថ្នាល​ Barcelona លោក Patrick Kluivert បាន​លើកឡើង​ថា De Ligt ជ្រើសរើស​យក Juventus ជា​ការ​សម្រេច​ចិត្ត​ខុស​មួយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី