ដឹងផ្លូវត្រូវបញ្ចៀសចរាចរណ៍ថ្ងៃដង្ហែព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
- 2019-11-22 06:48:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងផ្លូវត្រូវបញ្ចៀសចរាចរណ៍ថ្ងៃដង្ហែព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរណ៍នៅតាមវិថីមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីរៀបចំដង្ហែសាកល្បង និងដង្ហែព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី២៣ និងទី២៥ ខែវិច្ឆិកា នេះ។
រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួនចេញផ្សាយនៅថ្ងៃនេះបញ្ជាកថ់ថានៅថ្ងៃទៅ២៣ ខែវិច្ឆិកា នឹងមានការរៀបចំក្បួនដង្ហែសាកល្បងព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងនៅថ្ងៃទី២៥ ខែវិច្ឆិកា នឹងធ្វើការដង្ហែជាផ្លូវការចាប់ពីម៉ោង៦ព្រឹកតទៅ។
បើតាមសេចក្ដីជូនដំណឹង ក្នុងរយៈពេលនេះវិថីមួយចំនួននឹងមានការបញ្ចៀសចរាចរណ៍ដោយចាប់ចេញពីវត្តបុទុមវតីតាមវិថីឧកញ៉ា ស៊ូ ស្រ៊ុន ទៅកាន់មហាវិថីព្រះសុរាម្រិត ដល់មហាវិធីព្រះនរោត្តម រវង្វ់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ មហាវិធីសម្តេចសុធារស រួចឆ្ពោះទៅកាន់ទីតាំងប្រារព្វពិធី៕