ខ្លាំង​ជាង​មុន ទំហំ RAM នឹង​ឡើង​ដល់ 6GB លើ iPhone 12 Pro Max ឆ្នាំ ២០២០

  • 2019-11-25 01:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​ពី​អ្នក​វិភាគ Blayne Curtis នៅ​ក្រុមហ៊ុន Barclays បាន​ឲ្យ​ដឹង​ថា​ Apple នឹង​ប្រើប្រាស់ RAM ទំហំ 6GB លើ iPhone 12 Pro និង iPhone 12 Pro Max ដែល​គ្រោង​ចេញ​នៅ​ខែ​កញ្ញា ឆ្នាំ ២០២០។

នេះ​នឹង​ក្លាយ​ជា​ការ​វិវត្តន៍​ដ៏​រសើប​មួយ​បើ​ធៀប​នឹង iPhone 11 Pro/11 Pro Max សេរ៊ី​ឆ្នាំ ២០១៩ មាន​ត្រឹម 4GB តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ​ប្រភព​បាន​ឲ្យ​ដឹង​ថាសិស្សប្អូន iPhone 12 នឹង​ពុំ​មាន​ការ​បន្ថែម​ RAM ថ្មី​នោះ​ទេ ពោល​ប្រើប្រាស់ RAM 4GB ដូច​មាន​លើ iPhone 11 ដដែល។

រំឭក​ថា​ក្រៅ​ពី​ទំហំ RAM ចចាមអារ៉ាម​សព្វមួយដង​ធ្លាប់​បង្ហើប​ថា iPhone ឆ្នាំ ២០២០ នឹង​មាន​គាំទ្រ​ប្រព័ន្ធ​អ៊ីនធឺណិត 5G ទាំង​បី​ម៉ូឌែល។ បង្វែរ​ទៅ iPhone SE 2 ដែល​រំពឹង​ចេញ​ផ្សាយ​នៅ​ខែ​មិនា គឺ​មាន​ទម្រង់​ដូច iPhone 8 ជាមួយ​ការ​បំពាក់​អេក្រង់ ៤,៧ អ៊ីញ គ្រាន់​បន្ថែម​មុខងារ​ថ្មី​និង​បន្ទះ​ឈីប A13៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា