អនុម័តច្បាប់ថ្មី Apple ទំនងត្រូវបង្ខំចិត្តឈប់លក់ iPhone ក្នុងប្រទេសរុស្ស៊ី
- 2019-11-25 08:06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុម័តច្បាប់ថ្មី Apple ទំនងត្រូវបង្ខំចិត្តឈប់លក់ iPhone ក្នុងប្រទេសរុស្ស៊ី
ចន្លោះមិនឃើញ
ច្បាប់ថ្មីដែលអនុម័តដោយសភានៃប្រទេសរុស្ស៊ីកាលពីសប្ដាហ៍មុន បានបញ្ជាក់ថារាល់ឧបករណ៍ទាំងអស់នឹងមិនអាចចរាចរក្នុងទីផ្សារប្រទេសខ្លួនបានឡើយ ប្រសិនណាគ្មានការដំឡើងកម្មវិធីរបស់រុស្ស៊ីចេញពីប្រអប់ស្រាប់ (Pre-Installed App)។
តាមសារព័ត៌មាន BBC បានឲ្យដឹងថាច្បាប់នេះនឹងចាប់អនុវត្តចាប់ពីខែកក្កដា ឆ្នាំ ២០២០ តទៅ ហើយក្រុមហ៊ុន Apple ទំនងជានឹងរងផលប៉ះពាល់ពីច្បាប់ថ្មីខ្លាំងបំផុត។
លោក Ole Nikolayev ជាសមាជិកអ្នកអនុម័តច្បាប់មួយរូបបានពន្យល់ថា៖ "កម្មវិធីដំឡើងស្រាប់ក្នុងស្មាតហ្វូនភាគច្រើនជារបស់លោកខាងលិច បែបនេះយើងចង់ឲ្យប្រជាជននៅរុស្ស៊ីអាចមានសិទ្ធជ្រើសរើសកម្មវិធីក្នុងស្រុកដែលពួកគេចង់ប្រើប្រាស់ដែរ"។
ជាលទ្ធផល Apple ដែលមានប្រព័ន្ធ iOS ប្រភេទ Closed System ដែលមិនបើកចំហរដូចប្រព័ន្ធ Android ក៏ប្រហែលមិនអនុញ្ញាតឲ្យមានការដំឡើងកម្មវិធីរបស់ប្រទេសដទៃក្នុងឧបករណ៍ខ្លួនអ្វីនោះដែរ ហេតុនេះហើយបើពុំមានចំណាត់ការសមស្របណាមួយ នៅឆ្នាំ ២០២០ ផលិតផល Apple នឹងទំនងគ្មានវត្តមាននៅប្រទេសរុស្ស៊ីទៀតឡើយ។
គួររំឭកថាទិន្នន័យចេញពី Statcounter បានឲ្យដឹងថា Samsung ជាក្រុមហ៊ុនឈរលេខ ១ នៅរុស្ស៊ីក្តោបក្តាប់ចំណែកទីផ្សាររួមប្រមាណ ២២,០៤ ភាគរយ ខណៈ Huawei លេខ ២ មាន ១៥,៩៩ ភាគរយ និង Apple លេខ ៣ មាន ១៥,៨៣ ភាគរយគិតក្នុងអំឡុងខែតុលា៕
អានអត្ថបទ:
ចិន ឡើងកូដរហូតដល់ CEO ក្រុមហ៊ុនរថយន្តអាមេរិកមួយត្រៀមផ្លាស់ប្តូរយុទ្ធសាស្រ្ត
ឡានអគ្គិសនីដំបូងរបស់ Lexus បង្ហាញមុខសាកមួយពេញជិះបាន ៤០០ គីឡូម៉ែត្រ