ចម្ងល់ជាច្រើនឆ្នាំអំពីព្រះអាទិត្យ ត្រូវគេរកចម្លើយបានហើយ

  • 2019-11-26 03:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​ពី​ភព​ផែនដី​អាច​មិន​ដឹង​នោះ​ទេ ប៉ុន្តែ​បរិយាកាស​នៃ​ព្រះអាទិត្យ​មាន​កម្ដៅ​ក្ដៅ​ជាង​ស្រទាប់​ខាង​ក្រៅ​នៃ​​ព្រះអាទិត្យ​រាប់​រយ​ដង​ឯណោះ។ វា​គឺ​ជា​ចម្ងល់​មួយ​ដែល​អ្នក​វិទ្យាសាស្ត្រ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ស្វែង​រក​ចម្លើយ នៃ​ហេតុ​ភេទ​ដ៏​ចម្លែក​នេះ ហើយ​ពេល​នេះ​ប្រហែល​ជា​រក​ចម្លើយ​បាន​ហើយ។

​ពី​មុន​មក​អ្នក​វិទ្យាសាស្ត្រ បាន​សន្និដ្ឋាន​ថា​​ប្លាស្មា​នៃ​ព្រះអាទិត្យ​ដែល​​គេ​ឲ្យ​ឈ្មោះ​ថា​ Spicules ដែល​បាញ់​ចេញ​ពី​ស្នូល​ខាង​ក្នុង​ព្រះអាទិត្យ ជា​មូលហេតុ​ដែល​នាំ​ឲ្យ​​បរិយាកាស​ខាង​ក្រៅ​មាន​កម្ដៅ​ក្ដៅ​ជាង ហើយ​ជា​លើក​ដំបូង​គេ​បាន​ឃើញ​​ផ្ទាល់​នូវ​ដំណើរ​ការ​នេះ។ ការ​ប្រទះ​ឃើញ​ថ្មី​បង្ហាញ​ថា​ ពេល​ដែល​ដែន​ម៉ាញេទិច​​នៅ​លើ​​ស្រទាប់​ក្រៅ​ព្រះអាទិត្យ​ មាន​ចលនា​ វា​បង្កើត​បាន​ជា​ Spicules។

ថាមពល​នៃ​ដែន​ម៉ាញេទិច​ត្រូវ​បាន​បម្លែង​ទៅ​ជា​ថាមពល​នៃ​កម្ដៅ ដែល​ក្រោយ​មក​​ត្រូវ​ផ្ទេរ​ទៅ​ Spicules និង​រុញ​ឡើង​ទៅ​ដល់​​ក្រូម៉ូស្វែរ​ ទៅ​កាន់​ស្រទាប់​ក្រៅ​បំផុត​នៃ​ស្រទាប់​បរិយាកាស​ព្រះអាទិត្យ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Corona។

គេ​ប្រទះ​ឃើញ​ដំណើរ​ការ​នេះ គឺ​តាម​រយៈ​ការ​ប្រើ​ប្រាស់​នូវ​តេឡេស្កុប​មាន​ Resolution កម្រិត​ខ្ពស់​ ដែល​​ស្ថិត​នៅ​​មន្ទីរ​អង្កេត​តារា​សាស្ត្រ​​ Big Bear Solar Obervatory៕

ចុចអាន ៖ រឿង​រាវ​១១​យ៉ាង​ដែល​​ត្រូវ​ប្រឈម​មុខ​ បើ​​ចង់​​ទៅ​​រស់​​នៅ​​លើ​ភព​អង្គារ

ប្រភព៖ sciencealert   ប្រែ​សម្រួល៖ សុខហេង