CL សម្រេចពន្យារពេលចេញបទថ្មី ដើម្បីជាការគោរពដល់ Hara
- 2019-11-26 03:32:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CL សម្រេចពន្យារពេលចេញបទថ្មី ដើម្បីជាការគោរពដល់ Hara
ចន្លោះមិនឃើញ
មរណភាពរបស់តារាចម្រៀង និងសម្ដែង Goo Hara បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភ័ក្ដិរួមអាជីព មានការសោកស្ដាយជាខ្លាំង ហើយដើម្បីសម្ដែងនូវការគោរព តារាៗជាច្រើនក៏បានពន្យារ និងលុបចោលការសម្ដែងជាហូរហែ ក្នុងនោះក៏មាន CL ផងដែរ។
CL បានពន្យារពេលក្នុងការចេញមក Surprise អ្នកគាំទ្រជាលើកដំបូង ក្រោយនាងចាកចេញជាផលិតកម្ម YG។ ការពន្យារពេលនេះ ក៏ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធ Hara ដែលទើបលាចាកលោកកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។ ជាការពិត CL មានគម្រោងចេញបទចម្រៀងថ្មីនៅថ្ងៃទី ២៥ វិច្ឆិកា ប៉ុន្តែស្រាប់តែត្រូវពន្យារពេលសិន ដោយសារមានហេតុការណ៍តក់ស្លុតពីមិត្តរួមអាជីព Hara។
សូមបញ្ជាក់ផងដែរថា ថ្ងៃដែល CL កំណត់ចេញបទថ្មីនេះ គឺជាថ្ងៃដែលអ្នកគាំទ្រចាំច្បាស់ថាជាគម្រប់ខួប ៣ឆ្នាំនៃការបំបែកក្រុម 2NE1៕