វីដេអូ Teaser បទ​ថ្មី "Obsession” របស់ EXO ចេញ​មក​ឡើងកាច

  • 2019-11-27 03:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EXO មាន​បង្ហាញ​វីដេអូ Teaser របស់​ MV បទ​ "Obsession” បទ​ថ្មី​សម្រាប់​ស្វាគមន៍​អ្នកគាំទ្រ​របស់​ខ្លួន​ ក្រោយ​បាត់​មុខ​មួយ​រយៈធំ។

វីដេអូ និង​អាល់ប៊ុម​ថ្មី "Obsession”​ នេះ​ គ្រោង​ចេញ​នៅ​ថ្ងៃ​នេះ​ដូចគ្នា ប៉ុន្តែ​នៅ​ម៉ោង​ ៤ល្ងាច (ម៉ោង​ ៦ល្ងាចនៅ​កូរ៉េ)។ ក្នុង​អាល់ប៊ុម​ធំទី ៦នេះ​ ក៏​នឹង​មាន​បទ​ថ្មីៗ​សរុប​ ១០​បទ​ មាន​ទាំង​ភាសា កូរ៉េ និង​អង់គ្លេស។ ជាក់ស្ដែង វិល​មក​លើក​នេះ​ សមាជិក​ទាំង​អស់​រៀបចំខ្លួន​ពិត​ជា​ប្លែក​ខ្លាំង​ ព្រមទាំង​បង្កប់អត្ថន័យ និង​អាថ៌កំបាំង​ពីក្រោយ ជាហេតុ​អ្នក​គាំទ្រ​កាន់​តែ​ចង់​ដឹង​ និង​ចង់​ឃើញ​កាន់​តែ​លឿន៕

អត្ថបទ៖ យី សុធារី