ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ជីវិតចិត្តធម៌មួយ​ផ្ដល់ក្ដី​សង្ឃឹមបន្ថែម​ដល់​កុមារមានជំងឺមហារីក​​នៅកម្ពុជា​

  • 2019-11-27 07:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ធានារ៉ាប់​រងអាយុជីវិត​មួយ​បាន​រៀបចំពិធីប្រគល់ឧបករណ៍វេជ្ជសាស្រ្តដល់​មន្ទីរពេទ្យបង្អែកពញាឮ ខេត្តកណ្តាល ដែលថានេះ​ជាការងារសង្គម​ចម្បងមួយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ជូនដល់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន “Japan Heart Children’s Medical Center” ដែលជាអង្គការស្ម័គ្រចិត្តជួយដល់កុមារ ដើម្បីទទួលបានការព្យាបាលពីមន្ទីរពេទ្យ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ថ្នាក់ដឹកនាំ បុគ្គលិកនៃមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ព្រមទាំងវេជ្ជបណិ្ឌត កុមារ ឳពុកម្តាយរបស់កុមារ និងសមាជិកសារព័ត៌មានទាំងអស់។ កិច្ចព្រមព្រៀងផ្តល់ជំនួយរបស់គម្រោងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុននឹងឧបត្ថម្ភឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដល់មន្ទីរពេទ្យមានដូចជា៖ ម៉ូនីទ័រអ្នកជំងឺ ឧបករណ៍វះកាត់កុមារ និងថ្លៃវះកាត់សម្រាប់អ្នកជំងឺជាង ១០០នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការព្យាបាល និងសេវាកម្មថែទាំសុខភាពសម្រាប់កុមារ និងអ្នកជំងឺដទៃទៀតដែលត្រូវទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។

លោក អាឡិន ថៃ នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ ដែលជាកន្លែងដែលខ្លូនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ពិធីនៅក្នុងថ្ងៃនេះគឺសរបញ្ជាក់ពីការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថា ឧបករណ៍វេជ្ជសាស្ត្រទាំងអស់នេះនឹងផ្តល់នូវគុណភាព ល្បឿននៃការព្យាបាល និងការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ ជាពិសេសកុមារ»។

ដំណើរការរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាគឺសម្រាប់រយៈពេលវែង ហើយក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើនិងបំពេញនូវតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ “នៅក្បែរអ្នកជានិច្ច”។

លោក ហុរីអ៊ុឈិ យូស៊ុកិ អគ្គនាយកគ្រប់គ្រង មជ្ឍមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានប្រសាសន៍ថា៖ «មជ្ឈមណ្ឌលព្យាបា​លកុមារបេះ ដូង​​ជប៉ុន គឺជាអង្គការក្រៅរដ្ឋាភិបាលតែមួយគត់ ដែលដៃគូសហការ និងរួមបញ្ចូលជាមួយមន្ទីរពេទ្យរដ្ឋ។ ពួកយើងបានសហការជាមួយ មន្ទីរពេទ្យបង្អែកពញាឮ ចាប់តាំងពីយើងបានបើកមន្ទីរពេទ្យនៅឆ្នាំ២០១៦ មកម្ល៉េះ។ យើងផ្តោតការយកចិត្តទុកដាក់ ទៅលើការព្យាបាលជំងឺធ្ងន់ធ្ងរលើកុមារ ជាពិសេសគឺជំងឺមហារីក។ តើអ្នកដឹងអំពីអត្រារស់រានមានជីវិតនៃជំងឺមហារីកទៅលើកុមារនៅក្នុងប្រទេសអភិវឌ្ឍន៍ដែរឬទេ? កុមារ៨០​ភាគរយ​ ជាសះស្បើយ និងអកុសល ២០ភាគរយ​នៃអ្នកជំងឺនឹងស្លាប់។ ម៉្យាងទៀតតើមានប៉ុន្មានភាគរយអាចរស់បាននៅក្នុងប្រទេសនេះ? គួរឱ្យភ្ញាក់ផ្អើលមានតែ ២០ភាគរយ​ ប៉ុណ្ណោះ ដោយសារតែប្រទេសកម្ពុជាកំពុងប្រឈមមុខ លំបាកក្នុងការព្យាបាលជំងឺមហារីកកុមារ ដោយសារកង្វះអ្នកជំនាញ និងឧបករណ៍នៅក្នុងមន្ទីរពេទ្យ។ ហើយថ្ងៃនេះ ឧបករណ៍វេជ្ជសាស្ត្រ Electrocardiogram (ECG) Monitor និង Pediatric Stretchers ត្រូវបានបរិច្ចាគដោយ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ឧបករណ៍​មានសារៈសំខាន់​យ៉ាងខ្លាំងដល់ការព្យាបាលសម្រាប់កុមារដែលមានជំងឺ»។

លោកស្រីវេជ្ជបណ្ឌិត ម៉ៃកូ កូជីរ៉ូ នាយកគម្រោងមន្ទីរពេទ្យ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានប្រសាសន៍ថា៖ «មន្ទីរពេទ្យនេះមានការកើនឡើងនូវចំនួនអ្នកជំងឺមកពីបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ហើយការសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារក្រីក្រ។ ដូច្នេះឳពុកម្តាយដែលគ្មានលទ្ធភាពមិនអាចបញ្ចូនកូនៗរបស់ពួកគេទៅទទួលការព្យាបាលជំងឺមហារីក និងស្ថានភាពធ្ងន់ធ្ងរផ្សេងទៀតមកសម្រាកព្យាបាលនៅទីនេះដោយគ្មានការព្រួយបារម្ភ។ យើងបេ្តជ្ញាជួយស្តារសុខភាព និងសុភមង្គលដល់កុមារទាំងអស់នេះ»។

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៧ ឆ្នាំជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ”ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

  • ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ និងទ្រព្យសកម្មសរុប ៥០៤ ពាន់លានដុល្លារអាមេរិក និងបុព្វលាភជាង ៤៨ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩) ។

អត្ថបទ៖ Sponsored

អត្ថបទថ្មី