ទម្លាយ​រូបភាព​ពន្ធនាគារដែល​ឃុំ​ខ្លួន​​អតីត​អ្នក​ម្នាង​ថៃ ក្រោយ​ពេល​ត្រូវ​ដក​ឋានៈ

  • 2019-11-28 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​មួយ​ចំនួនពី​ពន្ធនាគារ ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ទី​ស្នាក់​នៅ​របស់​អតីត​អ្នក​ម្នាង​ថៃ ទទួល​បាន​ចំណាប់​ខ្លាំង​ពី​មហាជន។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា​មុន​នេះ អ្នក​ម្នាង​ថៃ Sineenat Wongvajirapakdi ត្រូវបាន​ដក​ដំណែង និង​បុណ្យ​ស័ក្ដិ​ទាំង​អស់​ក្រោយ​ពេល​ទទួល​តំណែង​ត្រឹម​៣​ខែ។ មក​ដល់​ពេល​នេះ គេ​មិន​ដឹង​​ថា​លោក​ស្រី​កំពុង​ស្នាក់​នៅ​ទី​ណា​ឡើយ។

យ៉ាងណាក្ដី​ មុន​នេះ​បន្តិច រូបភាព​ពន្ធនាគារ​ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​កន្លែង​ឃុំ​ខ្លួន​លោក​ស្រី​ត្រូវ​បាន​គេ​ចែក​រំលែក​លើ​អ៊ីនធឺណិត។ តាម​នោះ​ដែរ អតីត​អ្នក​ម្នាង​ត្រូវ​បាន​គេ​រំពឹង​ថា​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ Khlong Prem ខាង​ក្រៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ។

ពន្ធនាគារ​នេះ​អាច​ផ្ទុក​បាន​អ្នក​ទោស​ចំនួន​ ២០០០០​នាក់ ដោយ​ក្នុង​នោះ​មាន​តំបន់​ដាក់​អ្នក​ទោស​ស្រី​ផ្សេង​ ពី​អ្នក​ទោស​ប្រុស។ តាម​អ្នក​យាម​នៅ​ទី​នោះ តំបន់អ្នក​ទោស​ស្រី​តែង​ពេញ​ជានិច្ច និង​មាន​សភាព​ចង្អៀត​ខ្លាំង។ អតីត​អ្នក​ម្នាង​ថៃ ត្រូវ​ដក​ហូត​គ្រប់​បុណ្យ​ស័ក្ដិ​ទាំង​អស់ ពី​បទ​ចង់​ផ្ដួល​រលំ ម្ចាស់ក្សត្រី​។ តាម​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក លោក​ស្រី​នឹង​ត្រូវ​ឃុំ​ខ្លួន​២​ឆ្នាំ មុន​ពេល​ត្រូវ​ដោះ​លែង​ឲ្យ​ក្លាយ​ជា​រាស្ត្រ​សាមញ្ញ​វិញ។

យោង​តាម​ប្រភព​ជា​ច្រើន នេះ​គឺ​ជា​ការ​កាត់​ទោស​ដ៏​ស្រាល និង​យោគយល់​មួយ ត្បិត​លោក​ស្រី​មិន​ត្រូវ​បាន​ឃុំ​ក្នុង​វាំង​មួយ​ជីវិត​ឡើយ ដោយ​រង់​ចាំ​តែ​២​ឆ្នាំ គឺ​អាច​មាន​សេរី​ភាព​វិញ។ មុន​នោះ ផ្ទះ​ផ្ទាល់​ខ្លួន​របស់​លោកស្រី​ក៏​ត្រូវ​បាន​បង្ហោះ​ដូច​គ្នា ដោយ​ផ្ទះ​នេះ​កំពុង​ត្រូវ​បាន​ជួសជុល៕

ចុចអានបន្ត៖ ខ្លាច​ខ្លួន​ទៅ​ការ​អត់​អ្នក​បង្រៀន​សិស្ស អ្នក​គ្រូ​ម្នាក់​​សុខ​ចិត្ត​រៀបការ​នៅ​សាលា​តែ​ម្ដង

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel