បំណែកគ្រាប់រ៉ុកកែត 3B ដែលចិនបង្ហោះ ភ្លាត់ធ្លាក់ចំផ្ទះប្រជានជនខ្លួនឯង
- 2019-11-28 06:14:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំណែកគ្រាប់រ៉ុកកែត 3B ដែលចិនបង្ហោះ ភ្លាត់ធ្លាក់ចំផ្ទះប្រជានជនខ្លួនឯង
ចន្លោះមិនឃើញ
នៅលើបណ្ដាញសង្គមរបស់ប្រទេសចិនបាននឹងកំពុងជ្រួលច្របល់ជាខ្លាំង ជុំវិញឧបទ្ទវហេតុនៃការធ្លាក់បំណែកគ្រាប់រ៉ុកកែតដែលភ្នាក់ងារនៅមជ្ឈមណ្ឌលផ្កាយរណប Xichang បានបង្ហោះចេញកាលពីថ្ងៃទី ២៣ វិច្ឆិកាកន្លងទៅ។
ផ្ទះប្រជាជនជាច្រើនទីតាំងនៅខេត្ត Sichuan ប្រទេសចិនត្រូវបានរងការកម្ទេចដោយការធ្លាក់ឆេះនៃបំណែកគ្រាប់រ៉ុកកែត Long March 3B។ យោងតាម CNBC បានឲ្យដឹងថាមុនពេលបង្ហោះចេញរ៉ុកកែត Long March 3B ខាងអាជ្ញាធរក៏បានដាស់តឿនទុកជាមុនដល់ប្រជាពលរដ្ឋនៅក្បែរនោះហើយដែរ ថាប្រសិនឃើញរបស់អ្វីមួយធ្លាក់ពីលើមេឃ ត្រូវប្រញាប់រត់ផ្លាស់ទីជាបន្ទាន់ដើម្បីបញ្ចៀសគ្រោះថ្នាក់។
បែបណាមិញមកទល់ពេលនេះមិនទាន់មានការឆ្លើយតបពីទីភ្នាក់ងារអវកាសចិន CNSA ថានឹងចាត់វិធានការដោះស្រាយបញ្ហាខាងលើបែបណានោះទេ។
បង្វែរទៅអតីតកាលនេះមិនអាចរាប់ថាជាលើកទីមួយឡើយ ដោយកាលពីឆ្នាំ ២០១៨ រឿងរ៉ាវស្រដៀងគ្នាក៏ធ្លាប់កើតមានឡើងម្តង។ ដំបូងឡើយតាមការព្យាករណ៍ថាកម្ទេចកំទីបំណែករ៉ុកកែតនឹងធ្លាក់ទៅក្នុងព្រៃ ប៉ុន្តែស៊យអីក៏ធ្លាក់មកប៉ះពាល់ដល់ភូមិចំនួន ១៤ ឯណោះ។
ឧបទ្ទវហេតុដ៏ធំបំផុតកើតឡើងនៅឆ្នាំ ១៩៩៦ គ្រាដែលគ្រាប់រ៉ុកកែត Long March 3B ក៏ធ្លាប់ប្លាតធ្លាក់ទៅលើភូមិនៅក្បែរទីតាំងដែលបាញ់ចេញ ហើយស្លាប់មនុស្សយ៉ាងរំគាលដល់ទៅ ៦ នាក់និងរបួសធ្ងន់ ៥៧ នាក់ថែមទៀតផង៕
អានអត្ថបទ:
Apple ប្ដូរការបង្ហាញនៃតំបន់ Crimea ដើម្បីតម្រូវចិត្តរដ្ឋាភិបាលរុស្ស៊ី
Yamaha បញ្ចេញម៉ូតូស៊េរីថ្មី ៣ម៉ូដែល MT15, X Ride និង MX-King លក់តំណាលគ្នា