ក្រុមហ៊ុនឡានវៀតណាមខាតលុយជាង ១ម៉ឺនដុល្លារ ពីការលក់ឡានស៊េរីខ្ពស់មួយគ្រឿងៗ

  • 2019-11-28 06:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast និយាយ​ថា​ខ្លួន​ខាត​បង់​លុយ​ប្រមាណ​ ២៦៧ លាន​ដុង (ប្រមាណ​ ១១ ៥១០ ដុល្លារ) ពី​ការ​លក់​រថយន្ត​ម៉ូដែល Lux A ហើយ​ខាត​បង់​ប្រមាណ​​ ៦ ៥០០ ដុល្លារ​លើ​ម៉ូដែល Lux SA និង​ខាត​បង់​​ប្រមាណ​ ២ ៦០០ ដុល្លារ​លើ​ម៉ូដែល Fadil។

ដើម្បី​​ជួយ​ប៉ះប៉ូវ​ការ​ខាត​បង់​នេះ​ក្រុមហ៊ុន​បាន​ដំឡើង​តម្លៃ​លក់​រថយន្ត​របស់​ខ្លួន​ប្រមាណ​ ២ ១០០ ដុល្លារ ទៅ ២ ៥៨០ ដុល្លារ​លើ​ម៉ូដែល Lux A និង Lux SA ​ខណៈ​ដែល​ក្រុមហ៊ុន​រថយន្ត​ដទៃ​ទៀត​​ជា​គូ​ប្រជែង មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ជា​បន្ត​បន្ទាប់។

គួរ​ដឹង​ថា​ដើម​ឡើយ​ Vinfast ដាក់​លក់​​របស់​ខ្លួន​នៅ​ដំណាក់​កាល​ដំបូងៗ​ជា​មួយ​តម្លៃ​ទាប​ ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុង​ស្រុក និង​ឈរ​លើ​គោលការណ៍ "3 No”។ គោលការណ៍​រួម​មាន No Depreciation Charge (មិន​មាន​​ថយ​ចុះ​តម្លៃ), No Financial Charge (មិន​គិត​ថ្លៃ​​ហិរញ្ញវត្ថុ) និង No Profit (មិន​យក​ចំណេញ។

​ក្រុមហ៊ុន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ដើម្បី​ផលិត​រថយន្ត Lux A មួយ​គ្រឿង​ត្រូវ​ចំណាយ​អស់ ៩៨០,៦ លាន​ដុង (ប្រមាណ ៤២ ២៧២ ដុល្លារ)។ យ៉ាងណាក្ដី​ក្រុមហ៊ុន​ដាក់​លក់​ដំណាក់​កាល​ដំបូង​ក្នុង​តម្លៃ​ ៧១៣,៧ លាន​ដុង (មិន​ទាន់​គិត​បញ្ចូល​ពន្ធ) ហេតុ​នេះ​គឺ​ខាត​អស់ប្រមាណ ២៦៧ លាន​ដុង​ឯណោះ លើ​រថយន្ត Lux A មួយ​គ្រឿង៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម